ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់ម្នាក់ របួសម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវលេខ១

63

 

កណ្ដាល៖ស្រ្តីម្នាក់បានស្លាប់នៅនឹងកន្លែង និងរបួសម្នាក់ទៀត ដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ១ នាយប់ថ្ងៃទី៥ខែធ្នូឆ្នាំ២០២០នេះ ដោយស្ថិតនៅជិតព្រំប្រទល់ច្បារអំពៅ និងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់អ្នកបើកម៉ូតូ១នាក់ ភេទស្រី សព្វថ្ងៃបុគ្គលិកនៅ
ម៉ាត១កន្លែង។សពជនរងគ្រោះ ឈ្មោះ អាជូ ភេទស្រី អាយុ២១ ឆ្នាំ មុខរបរធ្វើការនៅម៉ាត មានស្រុកកំណើត ក្នុងភូមិប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកអ្នករួមដំណើរ រងរបួសស្រាល រស់នៅភូមិឃុំដូចគ្នា។
ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹងសសរ មួយគ្រឿង ដែលពាក់ផ្លាកលេខ ព្រះសីហនុ 3A39 03 បើកបដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពី ជើងមកត្បូង ក្នុងល្បឿនមធ្យមរៀបនឹងបត់ចូលក្នុងការដ្ឋាន ខណៈពេលភ្លាមៗនោះដែរ ស្រាប់តែគេឃើញ យុវតីពីរនាក់ជិះម៉ូតូម៉ាក MSX ឌុបគ្នាមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 1DE 1515 ក្នុងល្បឿនលឿន ជ្រុលទៅបុកចំពីចំហៀងរថយន្តពេញទំហឹង បណ្តាលឲ្យបាក់កស្លាប់ម្នាក់ភ្លាមៗ ចំណែកឯអ្នករួមដំណើររងរបួសស្រាល៕

អត្ថបទដែលជាប់ទាក់ទង