ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេជាសមាជិកស៊ីហ្គេមប្តេជ្ញាចិត្ត នឹងជួយជ្រោមជ្រែង ដល់កម្ពុជានាឆ្នាំ២០២៣

106

ភ្នំពេញ÷បណ្តាប្រទេសនានាដែលជា សមាជិកស៊ីហ្គេមបានប្តេជ្ញាចិត្តថា នឹងជួយជ្រោមជ្រែងដល់ការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម របស់កម្ពុជានៅក្នុងឆ្នាំ២០២៣ ។
ការទទួលធ្វើម្ចាស់ផ្ទះ គឺជាឱកាសដ៏សំខាន់បំផុត ដែលកម្ពុជាមានឱកាសបញ្ជ្រាបការ ផ្សព្វផ្សាយក្បា ច់គុនអត្តសញ្ញាណជាតិ របស់យើងកាន់តែទូលំទូ លាយ ផ្សព្វផ្សាយពីវប្បធម៌ ព្រមទាំងសក្ដានុពលទេសចរណ៍ ទាំងទេសចរណ៍ធម្មជាតិ ប្រាសាទបូរាណ និងអេកូទេសចរណ៍ ។

នេះជាការបញ្ជាក់របស់លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)ជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣(Camsoc)។

លោក វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា នៅក្នុងពេលចូល រួមកិច្ចប្រជុំអនឡាញ ជាមួយក្រុមប្រឹក្សាកីឡាស៊ីហ្គេម ឬហៅថា សហព័ន្ធកីឡាអាស៊ីអា គ្នេយ៍កន្លងមកដែលមាន តំណាងនៃបណ្តាប្រទេស សរុបទាំង១១នៃសមាជិកស៊ីហ្គេម ស្តីពីការត្រៀមការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅទី ក្រុងហាណូយ ប្រទេសវៀតណាម សមាជិកនៃកិច្ចប្រជុំបានជជែក ដេញដោលអំពីការ ស្នើធ្វើវិសោធនកម្មធម្មនុញ្ញស៊ីហ្គេម លើផ្នែកមួយចំនួន ក្នុងការដាក់បញ្ជូលប្រភេទកីឡាមួយចំនួន ដូចជាកីឡាយុទ្ធគុន បញ្ជូលទៅក្នុងចំណាត់ថ្នាក់ទី៣ ដើម្បីផ្តល់ភាពងាយស្រួលដល់ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ ២០២៣ យើងអាចដាក់ចូលនូវយុទ្ធគុនចម្រុះនេះ ដែលក្នុងនោះ យើងបញ្ជូលគុនល្បុក្កតោ ឬក្បាច់ គុនរបស់យើងផ្សេងៗទៀត។

លោកបានបញ្ជាក់ទៀតថា កិច្ចប្រជុំក៏បានផ្តោត សំខាន់ផងដែរ ទៅលើការជួយសម្របសម្រួលគ្នា ដល់ម្ចាស់ផ្ទះស៊ីហ្គេម ក៏ ដូចជាការត្រៀមលក្ខណៈ លើការហ្វឹកហាត់ត្រៀមចូលរួម ប្រកួតប្រជែងនីតិវិធីនៃ ការចុះឈ្មោះចូលរួមប្រកួតឲ្យបានត្រឹមត្រូវតាមបទដ្ឋានរដ្ឋបាលកី ឡា។

សមាជិកទាំង១១នៃស៊ីហ្គេមក៏បានលើកឡើង នូវសំណូមពរនៃការដាក់បញ្ជូល ប្រភេទកីឡាមួយចំនួនទៅ ក្នុងស៊ីហ្គេមនៅវៀណាម ឆ្នាំ២០២១និងត្រៀមដាក់ បញ្ជូលក្នុងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា ដោយលោកសង្កត់ថា ម្ចាស់ផ្ទះមានសិទ្ធិក្នុងការ សម្រចចុងក្រោយ ហើយសមាជិកមានសិទ្ធិស្នើសុំលើ ប្រភេទកីឡាណា ដែលមានសក្តានុពល ឬប្រភេទកីឡាអូឡាំ ពិក។

លោកវ៉ាត់ ចំរើន អះអាងថា ជារួមបណ្ដាប្រទេ សនានាដែលជា សមាជិកកីឡាស៊ីហ្គេមបានប្ដេជ្ញា ជួយជ្រោមជ្រែងកម្ពុជា ដែលទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ជាលើកដំបូង ឲ្យទទួលបានជោគជ័យ ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំនោះ ។
សូមបញ្ជាក់ថា ម្ចាស់ផ្ទះស៊ីហ្គេមបន្តពីកម្ពុជា លើកទី៣៣នាឆ្នាំ២០២៥ គឺប្រទេសថៃ ដែលគណៈកម្មាធិការជាតិអូឡាំពិកថៃ បានទទួលភ្លើងខៀវហើយ ពីរដ្ឋាភិបាលថៃថា នឹងទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នំា២០២៥ ហើយដល់ឆ្នាំ២០២៧ ដល់វេនប្រទេសប្រ៊ុយណេ៕

អត្ថបទដែលជាប់ទាក់ទង