ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈ្នះមេដាយ១១គ្រឿងនៃព្រឹត្តិការណ៍ 2nd MK Classic Open International (online) Taekwondo Championship នៅឥណ្ឌា

158

ភ្នំពេញ៖សមាគមកីឡាតេក្វាន់ដូ WT(World Taekwondo) ខេត្តកណ្តាលនៃក្លិបគុនបក្សីដែកដណ្តើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធជាច្រើនគ្រឿងនៃព្រឹត្តិការណ៍កីឡាតេក្វាន់ដូ WT 2nd MK Classic Open International (online) Taekwondo Championship ក្រុងញូឌែលី ប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ។

ព្រឹត្តិការណ៍នេះមាន១៩ប្រទេសចូលរួមដែលប្រព្រឹតិ្តចាប់ផ្តើម៤ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០។លោក ជា សារ៉ាត់ ប្រធានសមាគមកីឡាតេក្វាន់ដូ WT ខេត្តកណ្តាលនៃក្លិបគុនបក្សីដែកបានប្រាប់ឲ្យដឹងថា កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ខេត្តកណ្តាលទទួលបានចំណត់ថ្នាក់លើសពីការរំពឹងទុកសម្រាប់ការប្រកួតខាងលើតាមរយៈអនឡាញក្នុងនោះយើងទទួលបានមេដាយសរុបចំនួន១១គ្រឿងក្នុងនោះមេដាយមាស៧គ្រឿង-មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២ក្នុងចំណោមប្រទេសចូលរួម។

លោកបានបន្តថា ការប្រកួត 2nd MK Classic Open International (online) Taekwondo Championship លើវិញ្ញាសាមេគុន និងធាក់(ទាត់)ល្បឿន(កម្លាំង) ក្រុងញូឌែលី ប្រទេសឥណ្ឌា ក្រោមការរៀបចំពីលោក ម៉ាណយ កុម៉ា ដែលមានប្រទេសចូលរួមចំនួន១៩ រួមមានប្រទេសអ៊ីរ៉ង់ ឥណ្ឌូនេស៊ី បារាំង វេណេហ្ស៊ុយអេឡា នេប៉ាល់ អ៊ុយក្រែន អាមេនី គុយវែត អៀរឡង់ ទុយនេស៊ី ស្រីលង្កា ម៉ាឡេស៊ី ថៃ កម្ពុជា កូឡុំប៊ី អ៊ូសបេគីស្ថាន កូស្តារីកា កាហ្សាក់ស្ថាន និងឥណ្ឌា៕

អត្ថបទដែលជាប់ទាក់ទង