ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធសាស្ត្រចំនួន៣សំខាន់ សម្រាប់ឆ្ពោះទៅជោគជ័យ ស៊ីហ្គេមលើកទី៣២

103

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិ ការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SE A Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានមានប្រសាសន៍ថា កម្ពុជាកំពុងធ្វើដំណើរដោយស្វាហាប់ ម៉ឺងម៉ាត់ ប្រកបដោយក្តីសង្ឃឹមបំផុតក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះឲ្យទទួលបានជោគ ជ័យ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។
អគ្គលេខាធិការCAMSOC រូបនេះ បញ្ជាក់ថា CAMSOC បានត្រៀមខ្លួនរួចជាស្រេចហើយជា មួយនិងការដាក់ចេញនូវយុទ្ធសាស្ត្រ រៀបចំក្រុមពិសេសសម្រាប់ប្រភេទកីឡានីមួយៗសម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយសហព័ន្ធកី ឡាជាតិទាំងអស់ ត្រូវសម្រិតសម្រាំងក្រុមពិសេ សរបស់ខ្លួន ដើម្បីបង្កើនគុណភាពកាន់តែខ្ពស់ ។
លោកបញ្ជាក់ទៀតថា «ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀត ណាម គឺជាហ្គេមយុទ្ធសាស្ត្រនៃការបញ្ជាក់នូវលទ្ធភាព ចំពោះប្រភេទកីឡារបស់កម្ពុជាយើង ដែលអាចបន្តចូលទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ បានឬមិនបាន ទៅលើលទ្ធផលបច្ចេក ទេសនៃស៊ីហ្គេមលើកទី៣១នេះហើយ។ចំពោះលក្ខណៈពិសេសក្នុងការត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ដោយកម្ពុជាសហការជាមួយអ្នក
ឯកទេសក្រៅប្រទេសនឹងរៀបចំក្រុមពិសេសដែលសំដៅ សម្រុកឆ្ពោះទៅគោលដៅដ៏ធំចម្បងរបស់ខ្លួនដូចជាការត្រៀម ឆ្ពោះទៅការប្រកួតអូឡាំពិកហ្គេម គឺត្រូវត្រៀម៤ឆ្នាំ ហើយកម្ពុជាក្នុងការត្រៀមស៊ីហ្គេម២០២៣នេះក៏ត្រៀមកម្លាំងពិសេសដូច គ្នាផងដែរ»។
គោលដៅយុទ្ធសាស្ត្រចំនួន៣ដែលសំខាន់នោះ ទី១៖សហព័ន្ធកីឡាជាតិមួយត្រូវបង្កើតគោលការណ៍យន្តការច្បាស់លាស់មួយ ផ្តល់ការគាំទ្រដល់ក្រុមនេះឲ្យមានភាពកក់ក្តៅក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួន ។ ទី២៖អភិវឌ្ឍបច្ចេកទេសដល់ក្រុមពិសេសនេះ ឲ្យមានគុណផលកីឡាកាន់តែខ្ពស់។ទី៣៖ត្រូវស្វែងរកនូវមូលនិធិដើម្បីទ្រទ្រង់ឧបត្ថម្ភគាំទ្រទៅ ដល់ក្រុមពិសេសនេះដើម្បីសម្រួចគោលដៅបាញ់ឆ្ពោះទៅស៊ីហ្គេម ២០២៣ ។
លោក វ៉ាត់ ចំរើន បានលើកឡើងថា CAM SOCសហការគ្នាយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាមួយសហព័ន្ធកីឡាជាតិទាំងអស់ ដោយធ្វើយ៉ាងណា រួមគ្នាធ្វើ ដំណើរដោយស្វាហាប់ យ៉ាងម៉ឺងម៉ាត់បំផុត ជាពិសេសគឺដំណើរប្រកបដោយក្តីសង្ឃឹមបំផុត ឆ្ពោះ ទៅជោគជ័យស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង