ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ចុះ​ចែក​អំណោយ​សង្គ្រោះបន្ទាន់ ចែកជូន​ដល់​គ្រួសារ​រងគ្រោះ ក្នុង​ហេតុការណ៍​អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១

37

 

​ភ្នំពេញ​៖​នៅ​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ លោកស្រី អាន ផល្លា និង លោកស្រី សួស សូលី​ដា ជា​អនុប្រធាន​គណៈ​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ប្ញ​ស្សី​កែវ តំណាង​លោក ជា ពិសី ប្រធាន​គណៈ​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ដឹកនាំ លោក លោកស្រី ជា​ក្រុមការងារ​អនុសាខា​ខណ្ឌ និង​ក្រុមការងារ ក​.​ក្រ​.​ក សង្កាត់​ច្រាំង​ចំរេះ​ទី​១ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​កាកបាទក្រហម​កម្ពុជា​មក​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​អគ្គីភ័យ លេប​ត្របាក់​ផ្ទះសំបែង ចំនួន ០២ ខ្នង​ផ្ទះ​ស្មើនឹង​៦​គ្រួសារ មាន​ទីតាំង​ស្ថិត​នៅជាប់​នឹង​ផ្លូវ​បេតុង ក្រុមទី​១ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ដោយហេតុ​ការណ៍​អគ្គីភ័យ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ។

​ក្នុងឱកាស​នេះ​ប្រតិភូ​អនុសាខា​ខណ្ឌ​បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​គ្រោះ​អកុសល​ខាងលើ​ជាមួយនឹង​គ្រួសារ​រងគ្រោះ និង​បាន​ពាំនាំ​នូវ អំណោយ​ដ៏​ថ្លៃថ្លា​របស់ កាកបាទក្រហមកម្ពុជា មក​ឧបត្ថម្ភ​ជូន​ដល់ គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ​ចំនួន​៦ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន រួមមាន​គ្រឿងឧបភោគ​-​បរិភោគ និង​ថវិកា​មួយចំនួន​៕​

អត្ថបទដែលជាប់ទាក់ទង