ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជីដូន​ក្រីក្រ ថ្លែងអំណរគុណ លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​បាន​ជួយសង្គ្រោះ អាយុជីវិត​ចៅ​របស់គាត់​ទាន់ពេលវេលា

66

​នៅ​ក្រុងព្រះសីហនុ ថ្ងៃ​ចន្ទ ទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ជីដូន និង​ចៅ​រស់នៅក្នុង​ជីវភាព​ក្រីក្រ នៅក្នុង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ រំភើប​រីករាយ និង​ថ្លែងអំណរគុណ ចំពោះ​ទឹក​ចិ​ត្ដ​មនុស្សធម៌​របស់លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​បាន​ជួយសង្គ្រោះ​អាយុជីវិត​ចៅ ប្រុស​របស់ គាត់​ទាន់ពេលវេលា ដោយបាន​ជួយផ្តល់​ទាំង​មធ្យោបាយ​ធ្វើដំណើរ​ពី​ដី​កោះ​មក​ដីគោក និង​ការព្យាបាល​រហូត​បានជា​សះស្បើយ ព្រមទាំង​បាន ជួយផ្ដល់​សម្ភារៈ​សិក្សា​ឱ្យ​ចៅ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន​សម្រាប់​ជួយ​សម្រួល​ដោះស្រាយ​ការខ្វះខាត​ក្នុង ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ទៀតផង​។ គាត់ សូម​ជូនពរ​ឱ្យ​លោក​ឧកញ៉ា បាន​ដល់​នូវ​ពរ​ដ៏​ប្រពៃ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី ស្ពី​ដ​បូត ប្រាប់ថា ក្រោយពី​ទទួលដំណឹង​ពី​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន ថា ក្មេងប្រុស​ម្នាក់​រស់នៅ​ជាមួយ​យាយ តា ដែលមាន​ជីវភាព​ក្រីក្រ​នៅក្នុង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ មាន​ជំងឺរាគ​រោះ ចុកពោះ​ធ្ងន់ធ្ងរ ដែល​ត្រូវការ​សង្គ្រោះ​ព្យាបាល​បន្ទាន់​នោះ លោក​ឧកញ៉ា បាន​ចាត់​បញ្ជូន​បុគ្គលិក និង​ទូក ល្បឿន​លឿន (​អូប័រ​) មួយគ្រឿង ទៅ​ទទួលយក​ក្មេង​រូបនោះ​ជាមួយ​លោកយាយ​ដឹក​យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ​ភ្លាមៗ ដើម្បី​សង្គ្រោះ​ព្យាបាល​រហូតដល់​ជាសះស្បើយ​។ បន្ទាប់ពី​ការព្យាបាល​ជាសះស្បើយ​ឡើងវិញ​ហើយ លោក​ឧកញ៉ា ក៏បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ ក្មេងប្រុស ឈ្មោះ សិង ប៊ុន​លាភ អាយុ ១០​ឆ្នាំ និង​លោកយាយ ដោយបាន​រៀបចំ​មធ្យោបាយ​អូប័រ​សំរាប់​ជូន​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ និង​បាន​នាំយក​អំណោយ មានដូចជា សំភារៈ​សិក្សា​សំរាប់​កុមារ​រូបនេះ​យកទៅ​សិក្សា ម្ហូ​ម​អាហារ រួមទាំង​ថវិកា ១​លាន​រៀល សំរាប់​លោកតា លោកយាយ ដោះស្រាយ​ជីវភាព​រស់នៅ​មួយគ្រា​៕​

អត្ថបទដែលជាប់ទាក់ទង