ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការប៉ូលិសស្រុកកៀន ស្វាយចុះចែកម៉ាស់ជូនដល់បងប្អូនអាជីវករនិងអតិថិជនផ្សារគគីរ

199

កណ្ដាល៖ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាការគិតគូរដោយយកចិត្តទុក្ខដាក់ពីសំណាក់លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយក្នុងការបង្ការទប់ស្កាត់នៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩។ក្នុងនោះដោយមិនគិតពីការនឿយហត់ពោលគឺកម្លាំងសមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយពិសេសលោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងគឺគាត់ពេញចិត្តសប្បាយរីករាយនិងការងារបម្រើប្រជាជនរបស់ខ្លួននៅក្នុងមូលដ្ឋានដោយនៅព្រឹកថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០ នេះលោកអធិការប៉ូលិសស្រុកកៀនស្វាយដោយបានដឹកនាំមន្រ្តីប៉ូលិសក្រោមឱវាទ ជាច្រើនរូបបន្តចលនាយុទ្ធនាការចុះចែកម៉ាស់ជូនដល់បងប្អូនអាជីវករផ្សារគគីរនិងបងប្អូនអតិថិជននៃផ្សារគគីរ,ផ្សារក្រមួនខណៈពេលពួកគាត់មកកាន់ទីផ្សារគគីរនិងផ្សារក្រមួននានាដើម្បីរកទិញទំនិញឬអីវ៉ាន់តាមតម្រូវការពួកគាត់ផងដែរ។

ជាមួយគ្នានោះដែរលោកអធិការប៉ូលិសស្រុកកៀនស្វាយក៏បានមានមតិលើកឡើងដោយសូមធ្វើការអំពាវនាវបងប្អូនប្រជាជននិង បងប្អូនអាជីវករផ្សារព្រមទាំងអតិថិជននៃផ្សារគគីរទាំងអស់ដែលនិយមគាំទ្រមកទីញទំនិញឬពិសាអាហារគុយទាវ បបរ បាយស្រូបនិងកាហ្វេនៅផ្សារគគីរមេត្តាចូលរួមពាក់ម៉ាស់ការពារ ខ្លួននិងបាញ់ទឹកអាកុលឬជែលលាងសម្អាតដៃជាប្រចាំនិងរក្សាគម្លាតពីគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល។ដូចនេះយើងត្រូវចូលរួមប្រយុទ្ឋប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។

   គួបញ្ជាក់ផងដែរថាជានិច្ចកាលពោលគឺរៀងរាល់ថ្ងៃលោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយក្រៅពីការងារដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដោយរក្សាការពារសន្តិសខ សណ្ដាប់ធ្នាប់បានល្អប្រសើរហើយនោះគឺបានអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលដោយបង្កើនការយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការបង្ការទប់ស្កាត់នៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩។ហើយនៅចំពោះមុខនេះគឺនៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយនិងនៅតាមបណ្ដាប៉ុស្ដិ៍និមួយៗដោយអនុវត្តន៍បានមួយរយភាគរយពោលគឺពាក់ម៉ាស់ការពារ,បាញ់ទឹកអាកុលឬជែលលាងសម្អាតដៃជាប្រចាំគឺការពារប្រសើរជាងព្យាបាល៕

 

អត្ថបទដែលជាប់ទាក់ទង