ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមុខងារសាធារណៈ បញ្ជាក់ពីការធ្វើប្រក្រតីភាពការផ្ទេរ ក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែង ធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ ក្រោមជាតិ ឡើងវិញ

71

 

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបញ្ជាក់ពីការធ្វើប្រក្រតីភាពការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ ក្រោមជាតិឡើងវិញ ដើម្បីលើកកម្ពស់គណ នេយ្យភាពរបស់មន្ត្រីរាជការ នៃក្រសួងស្ថាប័ន ដែលកំពុងបំពេញការងារ ។

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ បានចេញថ្ងៃនេះឱ្យដឹងថា៖ កន្លងមកក្រសួងមុខងារសាធារណៈ បានចេញលិខិតលេខ ៦០១៦ មស.ត្ររ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការផ្អាកការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ ក្នុងពេលកំពុងដំណើរការនៃការរៀបចំផ្ទេររចនាសម្ព័ន្ ធនិងបុគ្គលិកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ បាលថ្នាក់ក្រោមជាតិ ។ ដោយផ្អែកលើតម្រូវការ និងសំណូមពរការងារចាំបាច់របស់ក្រសួង ស្ថាប័ននិងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រសួងមុខងារសាធារណៈសូមធ្វើការណែនាំពីការធ្វើប្រក្រតីភាពឡើងវិញលើការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការដូចជា អនុញ្ញាតឱ្យធ្វើប្រក្រតីភាពឡើងវិញចំពោះការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការដែលបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ មន្ត្រីរាជការនៃមន្ទីរអង្គភាពជំនាញនានាដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ។

អនុញ្ញាតឱ្យធ្វើប្រក្រតីភាពឡើងវិញចំពោះការផ្ទេរក្របខ័ណ្ឌ ឬផ្លាស់ប្តូរកន្លែងធ្វើការ របស់មន្ត្រីរាជការដែលបម្រើការងារនៅរដ្ឋបាលរាជធានី ខេត្ត និង ផ្អាកការផ្ទេរចេញពីរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទៅមន្ទីរ អង្គភាពរបស់ក្រសួង ស្ថាប័ន ឬរដ្ឋបាលថ្នាក់ជាតិ រហូតដល់មានការសម្រេចជាថ្មី ។ ប៉ុន្តែរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចធ្វើការផ្លាស់ប្តូរកន្លែងធ្វើការរបស់មន្ត្រីរាជការរវាងអង្គភាពមួយទៅអង្គភាពមួយទៀត ព្រមទាំងការតែងតាំង ឬប្រគល់ភារកិច្ចមន្ត្រីរាជការនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌសាមី ដោយអនុលោមតាមគោលការណ៍ បែបបទនិងនីតិវិធីដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមាន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង