ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង

59

ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង នៅតាមបណ្ដោយផ្លូវអូរ០៣ (ហួសភោជនីយដ្ឋានពេញនិយមបន្តិច ទល់មុខការ៉ាស់សាំង PTTអូរ០៣) ស្ថិតក្នុងភូមិ០៥ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុនៅវេលាម៉ោង ៧និង៤៥នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

មុនពេលកើតហេតុបានឃើញម៉ូតូហុងដាសេ១២៥ ឆ្នាំ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ១BL-៦៨០២ បើកបរដោយក្មេងប្រុសម្នាក់ មានទិសដៅផ្ទុយគ្នាជាមួយនឹងម៉ូតូហុងដាសេ ១២៥ ឆ្នាំ២០១៥ ពាក់ផ្លាកលេខ បាត់ដំបង ១T-៧៩៩២ ស្រាប់តែមកដល់កន្លែងកើតហេតុ ក្មេងប្រុសម្ចាស់ម៉ូតូសង់ឆ្នាំ២០១៣ បានធ្វើការបទឆ្វេង ប៉ុន្តែមានឡានស្តារិចមួយគ្រឿងបាំងពីមុខ ធ្វើឲ្យក្មេងប្រុសម្នាក់នោះ បើកស៊ីញ៉ូភ្លាមឡើងវ៉ារួចក៏បត់ឆ្វេងភ្លាមៗ ស្របពេលនោះម៉ូតូហុងដាសង់ឆ្នាំ ២០១៥ មានទិសដៅត្រង់ ក៏មកដល់ត្រង់ចំណុចកើតហេតុដូចគ្នា បានបុកចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូសង់ស៊េរីឆ្នាំ ២០១៥ខ្ទាតចេញពីម៉ូតូជិត ១០ ម៉ែត្រ របួសធ្ងន់ចំណែកឯក្មេងប្រុសម្ចាស់ម៉ូតូសង់ស៊េរីឆ្នាំ ២០១៣ បាក់ក៏ដៃខាងឆ្វេង ចំណែកឯម៉ូតូបានខូចខាតយ៉ាងដំណំទាំងសងខាង សម្រាប់ភាគីទាំងសងខាង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕

អត្ថបទដែលជាប់ទាក់ទង