ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុដិមួយខ្នង នៅវត្តគគី ស្រុកប្រាសាទបាគង ត្រូវភ្លើងឆេះ​ខ្ទេច

78

សៀមរាប ៖ លោកវរសេនីយ៍ឯក លឹម សម្បត្តិ​ អធិ​ការនគរបាល​ស្រុកប្រាសាទបាគង​ បានដឹកនាំ​កម្លាំង​ បញ្ចេញ រថយន្តពន្លត់អគ្គីភ័យ​ នៃអធិ​ការដ្ឋាននគរបាល​ស្រុកប្រាសាទបាគង​ ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ករណីអគ្គិភ័យឆាប់ឆេះ​ កុដិមួយខ្នង ស្ថិតក្នុងបរិវេណវត្តគគី ក្នុងភូមិស្រិតខាងកើត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប​។

លោកវរសេនីយ៍ឯក បានឲ្យដឹងថា ករណី​អគ្គីភ័យនេះ​ ទទួលសេចក្តីរាយការណ៍នាវេលាម៉ោង២១និង១៥នាទី ថ្ងៃទី១៤ ខែធ្នូ​២០២០ នេះ​ បណ្តាលឲ្យខូចខាត​ អស់កុដិចំនួន១ខ្នង ទំហំ៦ម៉ែត្រគុណ៩ម៉ែត្រកម្ពស់៥ម៉ែត្រ​ ធ្វើអំពីឈើប្រក់ស៊ីប្រូ​ និងសម្ភារៈដូចជា​ កន្ទេលខ្នើយចាស់ៗ ស្បង់ជីពរចាស់ៗ​ ខ្សែភ្លើងទុប្រើប្រាស់ក្នុងវត្ត១ដុំ​ គ្រែ១​ ចានឆ្នាំង
​ និងសម្ភារៈផ្សេងៗទុកប្រើប្រាស់ក្នុងវត្ត​ មួយចំនួនទៀតផងដែរ។

ករណីអគ្គីភ័យនេះ​ យើងបានប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ទឹកចំនួន១ឡាន​ និងដោយមានការចូលរួមជួយពន្លត់ ពីបងប្អូនប្រជាពលរដ្ឋ ប្រជាការពារ រួមទាំងព្រះសង្ឃ​ផងនោះ បានរលត់ទៅវិញនៅម៉ោង​២១និង៣០នាទីថ្ងៃដដែល។

ករណីនេះអគ្គីភ័យនេះ​ តាមការ​សន្និដ្ឋាន បឋម​គឺបណ្តាលមកពីទុស្សេខ្សែភ្លើង តែមិនបណ្តាលឲ្យនរណាម្នាក់​ រងគ្រោះថ្នាក់ឡើយ​ ព្រោះកុដិនេះមានសភាពចាស់ទ្រុឌទ្រោម​ និងពុំមានព្រះសង្ឃឬមនុស្សស្នាក់នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង