ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលឃាត់ខ្លួន ជនបង្កើតហ្វេសប៊ុក ក្លែងក្លាយ ជេរប្រមាថបរិហារកេរ្តិ៍ថ្នាក់ដឹកនាំ និងជេរស្នងការនគរបាលតាមបណ្ដាខេត្ត

111

 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទីចំរើនបានថ្លែងថា នៅថ្ងៃទី១៥ ខែធ្នូនេះ ជនពាល ងិន ស៊ុយទ្រី ដែលបានបង្កេីត គណនីហ្វេសប៊ុកក្លែងក្លាយជាច្រើន ដេីរជេរប្រមាថថ្នាក់ដឹកនាំ ដោយពាក្យអសុរោះត្រូវបានសមត្ថកិច្ច ស្រាវជ្រាវ ចាប់ឃាត់ខ្លួនបានហេីយ ។

លោកថា កន្លងមកឈ្មោះនេះធ្លាប់បង្កើត គណនីឈ្មោះ Try Seanghai ជេរប្រមាថខ្ញុំខ្លាំងៗផងដែរ ឥឡូវ ជាប់អន្ទាក់សមត្ថកិច្ចហេីយ ។

ក្រោយពីទទួលបានពាក្យបណ្ដឹង ជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ ដោយមាការសហការជាមួយនគរបាលខេត្តកែប នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងនៅចំណុចភូមិ-សង្កាត់-ក្រុង-ខេត្តកែប ។ ជនសង្ស័យឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅកន្លែងឃាត់ខ្លួនខាងលើ។

សូមបញ្ជាក់ផងដែរថា យុវជនរូបនេះមានចេតនាទុច្ចរិត បានបង្កើតអាខោនហ្វេសប៊ុក ក្លែងក្លាយ ជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មានបំពុលសង្គម បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍លើថ្នាក់ដឹកនាំក្នុងស្ថាប័នរដ្ឋ ជាពិសេសបរិហាកេរ្តិ៍ទៅលើ ស្នងការនគរបាលខេត្តមួយចំនួន ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ធ្វើការសាកសួរនាំខ្លួនមកកាន់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង