ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ-កីឡាការិនីកម្ពុជាកម្ពុជា ស្ថិតក្នុងចំណោមប្រជាជន៨០ភាគរយ ទទួលវ៉ាក់សាំង COVID-19

89

 

ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក និងគណៈកម្មការរៀបចំការប្រកួតកីឡា SAE GAMES 2023 បានមានប្រសាសន៍ថា រូបលោក និងតំាងឲ្យកីឡាករ-កីឡាការិនី កម្ពុជាសូមថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា តែងតែគិតគូរដល់អត្តពលិក ជាពិសេសសម្តេច បានផ្តល់ប្រជាជនចំនួន៨០ភាគរយ នៅទូទាំងប្រទេសក្នុងនោះកីឡាករ-កីឡាការិនីផងដែរ។

លោកបានបន្តថា សម្តេចបានផ្តល់វ៉ាក់សាំងមេរោគ COVID-19 សម្រាប់កីឡាករ-កីឡាការិនី ដែលជាក្រុមប្រឈមទៅនឹងមេរោគនេះ និងវិជ្ជាជីវៈផ្នែកការងារកីឡា និងការហ្វឹកហាត់ ពីព្រោះអត្តពលិកម្ពុជា ត្រូវការហ្វឹកហាត់ជាប់លាប់ និងការប្រមូលផ្តុំគ្នា ដូច្នេះពួកគេត្រូវជៀសឲ្យផុត ពីហានិភ័យនៃការឆ្លងមេរោគ ត្រូវការពារមុនទើបល្អប្រសើរ។
ពួកគេមិនត្រឹមតែហ្វឹកហាត់ប្រមូលផ្តុំគ្នា ក្នុងប្រទេសទេ ប្រសិនបើក្រុមកីឡាករកីឡាការិនី ជម្រើសជាតិទំាំងអស់ ទទួលបានវ៉ាក់សាំងមុន កាន់តែល្អប្រសើរធ្វើឲ្យពួកគេលែង គិតពីបញ្ហាឆ្លងទៀត លែងមានឧបសគ្គខកខាន ក្នុងការហ្វឹកហាត់ ដើម្បីរក្សាគុណផលត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES។

លោកអគ្គលេខាបានបន្ថែមទៀតថា ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិទាំងអស់ត្រៀមខ្លួន ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើ ជាម្ចាស់ការប្រកួត ជាពិសេសអាចចេញ ទៅចូលរួមប្រកួត និងហ្វឹកហាត់នៅ ក្រៅប្រទេសល្អប្រសើរថែមទៀត។ ហើយនៅឆ្នាំក្រោយនេះ កីឡាករ-កីឡាការិនីកម្ពុជាមួយចំនួន ត្រូវចេញចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ២០២១ ប្រព្រឹត្តិនាខែសីហា និង SEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាម ខែវិច្ឆិកាខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង