ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់ប៉ុស្ដិ៍លេខ៥ ចាប់ផ្ដើមជាថ្មីឡើងវិញ នៅចុងសប្ដាហ៍នេះ

112

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell Card ដែលផ្អាករយៈពេល២សប្ដាហ៍ដោយសារកូវីដ ១៩នោះនៅថ្ងៃទី១៩ធ្នូ
នេះការប្រតកួតនឹងចាប់ផ្ដើមឡើងវិញតែការប្រកួតស្ថិតក្នុងការបិទទ្វារនៅឡើយ ។

លោកញាន សុធីអ្នកគ្រប់គ្រងកម្មបវិធីរបស់ ប៉ុស្ដិ៍លេខ៥បានឲ្យដឹងថាការប្រកួតគឺបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍
Boxing Knock-Out Serie by Cell Card ។អ្នកប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធប្រកួត  ជាមួយអ្នកប្រដាល់យ៉ន ពិសីរបស់ក្លិបសាលវ័ន្ដកីឡា ។
អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែពុំទាន់ស្គាល់ចាញ់ដូចគ្នា ។ឡុង ខេត្តជាអ្នកប្រដាល់ស្រករក្រោយ ពិសីក៏ពិតមែនតែសម្រាប់ជំនួប
លើសង្វៀនប្រកួតមិនទាន់ប្រាកដថា អ្នកចាស់ឈ្នះអ្នកថ្មី ឬ អ្នក ថ្មីឈ្នះជើងចាស់នោះទេ ។
កាលប្រកួតនៅវគ្គជម្រុះជុំទី១ឡុង ខេត្តឈ្នះអ្នកប្រដាល់លីន សេងហុងក្លិបបូរីរាជសីហ៍ មានរិទ្ធដោយពិន្ទុក្នុងខណៈដែលយ៉ន ពិសី
ឈ្នះរ៉ា រ៉យ៉ាក្លិបអេភូថងកីឡាដោយពិន្ទុដែរនោះ ។នៅវគ្គជម្រុំជុំទី២ឡុង ខេត្តផ្ដួលអ្នកប្រដាល់បាង កានុនក្លិបអាណាចក្រប្រយុទ្ធខេត្តសៀម
នៅមុនស្នូរជួងបញ្ចប់ទឹកទី២ ចំពោះយ៉ន ពិសីវិញបានយកឈ្នះអ្នកប្រដាល់កណ្ដាប់ដៃរន្ទះសាន់ សំអុនក្លិបអារុណរះកីឡាដោយពិន្ទុ៥ទល់០
តែម្ដង ។
សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ អ្វីៗពិតជាមិនស្រួលនោះទេ ។អ្នកចាញ់ក៏វេទនា រីឯអ្នកឈ្នះក៏ទ្រមខ្លួនដែរ ។ឡុង ខេត្តមាន
ប្រវត្តិប្រកួតចំនួន៨៧ដងឈ្នះ៥៨ដង ចាញ់២០ដងស្មើពិន្ទុ១៩ដង និងវាយគូប្រកួតឲ្យសន្លប់បាន ចំនួន៦ដង ។ ចំពោះយ៉ន ពិសីវិញមានប្រវត្តិ
ប្រកួតចំនួន៣៩ដង ឈ្នះ២៩ដង ចាញ់៧ដង ស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់ បានចំនួន១២ដង ។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូប
នេះនរណាប្រជែងបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ?
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ ពានរង្វាន់វិញនោះ អ្នកប្រដាល់ចិត្តធំ និង កែងស្រួចលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយ
អ្នកប្រដាល់ឡុង រ៉ាមីរបស់ក្លិបខ្លារខិនមានរិទ្ធ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះ សុទ្ធតែជាជើងខ្លាំង និង ចូលចិត្តវ៉ៃប្ដូរដូចគ្នា ។ ពួកគេពេលខ្លះវ៉ៃប្ដូររបៀបកម្រោល ដោយវ៉ៃតាមរបៀប
ផ្សងព្រេងដែលមានពេលខ្លះវ៉ៃបិទភ្នែកហើយបណ្ដាលឲ្យមានរបួសខ្លួនឯងវិញក៏មានដែរ ។ជំនួបរវសងអ្នកប្រដាល់ទាំង២រូបនេះ ពិតជាបង្កឲ្យ
មានការចាប់អារម្មណ៍តែចំពោះរឿងចាញ់ ឈ្នះពួកគេសុទ្ធតែមានឧីកាសដូចគ្នា ។
ថៃ រ៉េតក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវបានដាល់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ជើងចាស់គង់ សំបូរក្លិបគិព្រៃគុនខ្មែរ ដោយប្រតកួតគ្នា
ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
ពិតជាខ្លាហានមែនថៃ រ៉េតដែលហ៊ានប្រកួតជាមួយ សំបូរដែលខ្ពស់ជាង និង មានស្នៀតជើងទាត់បាន ល្អកណ្ដាប់ដៃរហ័សជង្គង់គេ
វ៉ៃចេញបានល្អ ។សំបូរអន់តែមួយទេ គឺមុខគេអន់និង មិនសូវពូកែការពារកណ្ដាប់ដៃគូប្រកួត ។ថៃ រ៉តទំនងជាមានស្នៀតអ្វីពិសេសហើយ
មើលទៅបាន ជាហ៊ានវ៉ៃជាមួយសំបូរបែបនេះ ។ការប្រកួតមួយនេះ ប្រសិនបើសំបូរចាញ់ គឺពិតជាអន់មែនទែនហើយ ។
ជីឆៃលីក្លិបកងយោធពលខេមរភូមិន្ទប្រកួតជាមួយអ្នកប្រដាល់សឺន ថៃសាន់ក្លិបជ្រៃសែនជ័យខេត្ត កំពង់ស្ពឺ ដោយប្រកួតគ្នាក្នុង
ប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង