ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ថោង ខុន​ចូលរួម​ប្រជុំ​តាម​អន​ឡាញ​នៃ​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​

124

ភ្នំពេញ​៖​លោក​ថោង ខុន​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រួមជាមួយ​លោក​
​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​អនុប្រធាន​និង​លោក​វ៉ា​ត់​ចំរើន​ដែលជា​អគ្គលេខាធិការ​បាន​ចូល​
​រួម​ប្រជុំ​តាម​អន​ឡាញ​នៃ​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​(OCA)​ដែល​ធ្វើ​នៅ​ទីក្រុង​Muscat​នា​ប្រទេស​​អូ​ម៉​ង់ ។​

កិច្ចប្រជុំ​ដែល​ធ្វើឡើង​ប្រមាណ​ជា​៨​ម៉ោង​កាលពី​ថ្ងៃទី​១៦​ធ្នូ​មានការ​ចូលរួម​ពី​សំណាក់​ព្រះអង្គម្ចាស់​Sheik Ahmad​ជា​ប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី ព្រម​ទាំ​ស្ដាប់​សា​របស់លោក​
Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ។​កិច្ចប្រជុំ​នេះ​មាន​ប្រទេស​ចនួន​៤៥
​បាន​ចូលរួម ។​សម្រាប់​ប្រទេស​ដែល​នៅ​កៀក​ជាមួយ​ប្រទេស​អូ​ម៉​ង់​បាន​ចូលរួម​ដោយផ្ទាល់​តែ​
​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មិនបាន​ចូលរួម​ផ្ទាល់​នោះឡើយ ។​
​កិច្ចប្រជុំ​បានធ្វើ​ការបោះ​ឆ្នោត​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ី​នា​ឆ្នាំ​២០៣០ និង​
​ឆ្នាំ​២០៣៤​ដែល​លទ្ធផល​បាន​ទៅ​ទីក្រុង​ដូ​ហា​នៃ​ប្រទេស​កាតា ។​
នេះ​ជា​លើក​ទី​១​ហើយ​ដែល​គ្រួសារ​កីឡា​អូឡាំពិក​អាស៊ី​ប្រជុំ​ដោយ​មិនបាន​ជួបជុំគ្នា​ដោយផ្ទាល់​ព្រោះតែ​កូ​វីដ ១៩ ។​
តាមរយៈ​មហាសន្និបាត​នេះ​ប្រមុខ​កីឡា​អូឡាំពិក​អន្តរជាតិ​សំណូមពរ​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នា​ឆ្នាំ​២០២១​នៅ​ទីក្រុង​តូ​ក្យូ​នា​ខែកក្កដា និង​សីហា ។​

សម្រាប់​ឆ្នាំ​២០២១​នឹង​មា​មន​ការប្រកួត​ច្រើន​ដោយសារតែ​ការប្រកួត​ជាច្រើន​បាន​សុទ្ធ​
​តែ​បាន​បន្សល់​ពី​ឆ្នាំ​២០២០​កម្ពុជា​ក៏បាន​ត្រៀមខ្លួន​ចូលរួម​ការប្រកួត​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​
​ជាមួយគ្នានេះដែរ​ប្រទេស​ជា​សមាជិក​ទាំងអស់​បាន​ប្រកាស​ពី​ការជួយ​ស្ដារ​ដល់​បណ្ដា​ទីក្រុង​នៃ​ប្រទេស​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​បន្ទាប់ពី​កូ​វីដ ១៩​។​បន្ទាប់ពី​កូ​វីដ​១៩​បណ្ដា​ប្រទេស​ដែល​
​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទាំងនោះ​ត្រូវធ្វើ​របាយការណ៍​វឌ្ឍនភាព​ការងារ​បង្ហាញជូន​ប្រទេស​ជាស​មា​​ជិ​ក ៕​

 

អត្ថបទដែលជាប់ទាក់ទង