ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តួកុនល្បីក្នុងឆ្នាំ៦០ដល់៧៥លោកណុប ណែម ជាតារាសម្តែង បានគ្រប់ទម្រង់និងជាតារាភាពយន្យខ្នាតអន្តរជាតិ

270

 

ភ្នំពេញ៖លោកណុប ណែម តារាសម្តែងត្រូវកងទព័ខ្មែរក្រហមចាប់ខ្លួនម្តង កាលពីខែកញ្ញាឆ្នាំ១៩៧០ ខណះដែលលោកកំពុង់ថតភាពយន្តនៅម្តុំត្រាំខ្នារ ក្នុងខេត្តតាកែវនិងកំពង់ស្ពឺ។
ប៉ុន្តែលោកមានវាសនាខ្ពស់ណាស់ដោយបានរួចខ្លួនមកវិញ ព្រោះតែប្រាជ្ញាដ៏ឈ្លាសវៃរបស់លោក។ការពិតនៃរឿងរ៉ាវនេះ នឹងបន្តជម្រាបជូននៅពេលខាងមុខ តែគ្រាន់តែដឹងថាកាលនោះ លោកពាក់សក្តិ២ទាហាននៃកងពលធំលេខ១៣ របស់ទ្រង់នរោត្តមចន្ទរង្សុី ទីតាំងនៅខេត្តកំពង់ស្ពឺ។
អ្វីជាការកត់សម្គាល់មួយទៀតនោះ នៅមុនរដ្ឋប្រហារ១៨មិនាឬមុនផ្ទុះសង្រ្គាម នៅកម្ពុជាលោកណុបណែមបាននិពន្ធ និងដឹកនាំភាពយន្តរឿងផ្កាយដុះកន្ទុយ(ផលិតឆ្នាំ១៩៦៩ មុនផ្ទុះសង្គ្រាមមួយឆ្នាំ)ដែលធ្វើឲ្យគេគិតថាលោកប្រហែល ជាដឹងរឿងរ៉ាវនយោបាយក្នុងស្រុក ព្រោះខ្មែរតែងមានជំនឿតៗគ្នាថា ឲ្យតែមានផ្កាយដុះកន្ទុយ ជាសញ្ញាប្រាប់ថាប្រទេស នឹងមានសង្រ្គាមមិនខាន..ចាំតលេខក្រោយ។ «នេះជាការស្រាវជ្រាវរបស់លោកជេត សន»៕

អត្ថបទដែលជាប់ទាក់ទង