ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ន ពិសីឈ្នះឡុង ខេត្តឡើងទៅវគ្គផ្ដាច់ព្រ័ត្រ

100
  1. ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell Cardនាយប់ថ្ងៃទី១៩ធ្នូក្នុង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអ្នកប្រដាល់យ៉់ ពិសី

ក្លិបសាលវ័ន្ដកីឡាប្រកួតឈ្នញអ្នកប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ។

ពេនេះយ៉នពិសីប្រជែងបានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រហើយដែលសម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះ នរណាឈ្នះនឹងបានទទួលពាន ដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារ ចំពោះអ្នកចាញ់បាន២.០០០ដុល្លារ ។ចំពោះឡុង ខេត្តគេនៅតែការប្រជែងយកចំណាត់ថ្នាក់លេខ៣ ដែលអ្នកឈ្នះបាន៧៥០ដុល្លារ ចំពោះអ្នកចាញ់បាន៥០០ដុល្លារ ។

សូមបញ្ជាក់ថា ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះ គេចាប់ផ្ដើមវាយប្រហារលើគ្នា ទៅវិញទៅមកតាំងពីដើមទឹកទី១ មកម្ល៉េះហើយនៅទឹកទី១ឡុង ខេត្តហាក់ដូចជាវ៉ៃចេញ បានច្រើនតែមិនសូវចំគោលដៅឡើយ ។ចំពោះពិសីគេវ៉ៃចេញមួយៗមែន តែចំគោលដៅបានល្អ ។
ការប្រកួតដែលមានតែ៣ទឹកនោះ បន្ទាប់ពីប្រកួតចប់ទឹកទី៣យ៉ន ពិសីឈ្នះឡុង ខេត្តដោយពិន្ទុ ។
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ ពានរង្វាន់វិញនោះអ្នកប្រដាល់ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធប្រកួតឈ្នះអ្នកប្រដាល់ជើងថ្មីប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១ ដោយពិន្ទុដាច់តែម្ដង ។
នៅទឹកទី២វិបុលហាក់ដូចជា ចង់មានបញ្ហាជើងឆ្វេង បន្ទាប់ពីរ៉ាមីវាយប្រហារផ្ទួនៗមកនោះ តែទោះជាយ៉ាងណាក៏វិបុលបានរារាំង
មិនឲ្យរ៉ាមីវាយប្រហារជើងក្រោម បានស្រេចតែនឹងចិត្តនោះឡើយ ។ទោះបីយ៉ានេះក៏ដោយ ក៏ការវ៉ៃចេញរបស់រ៉ាមីមាន ប្រសិទ្ធិភាពជាងរីឯការ
វ៉ៃចេញរបស់វិបុលមិនសូវចំគោលដៅ បានល្អឡើយ ។
អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។នៅក្នុងការប្រកួតចំនួន៥ទឹកនោះ ពួកគេវាយប្រហារគ្នាទៅវិញទៅមក ដោយគ្មានសំណចៃកម្លាំង ។វិបុលទោះបីគេចាញ់ប្រៀប រ៉ាមីក៏ពិតមែនតែគេមិនអស់សង្ឃឹមឡើយ គេនៅតែផ្លាស់ប្ដូរឥរិយាបទប្រកួតជាញឹកញាប់ ។
បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ អ្នកប្រដាល់ជើងចាស់ឡុង រ៉ាមីបានទទួលជ័យជំនះ លើអ្នកប្រដាល់ជើងថ្មីប៉ុក វវិបុលដោយពិន្ទុ ។
សូមបញ្ជាក់ថារ៉ាមីក៏ឈឺសាច់ មិនស្ទើរដែរទេក្នុងការប្រកួតនេះ ។
ប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់នេះ ដែរអ្នកប្រដាល់ថៃ រ៉េតក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតឈ្នះអ្នកប្រដាល់ជើងចាស់គង់ សំបូរក្លិប
គោព្រៃគុនខ្មែរដោយពិន្ទុទាំងប្រផិតប្រផើយ ។
នេះពិតជារលកក្រោយបោកបក់រុញរលកមុនឲ្យដួលបះជើងមែន ។ជ័យជំនះមួយនេះធ្វើឲ្យថៃ រ៉េតកានតែមានឈ្មោះបោះសម្លេង
ហើយ ។គូនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។មុនពេលប្រកួតចាប់ផ្ដើមនរណាក៏មានជំនឿចិត្តថាគង់ សំបូរជាអ្នកឈ្នះដែរតែ
គ្រាន់តែទឹកទី១ចាប់ផ្ដើមថៃ រ៉េតហាក់ដូចជា មិនញញើតសំបូរសោះឡើយ គឺគេចាប់ផ្ដើមវាយប្រហារតែម្ដង ។
សំបូរដែលជាអ្នកប្រដាល់ដែលមានបទពិសោធន៍ជាងនោះគេបានដកថយ និង ការពារដើម្បីស្ទង់សមត្ថភាព គូប្រកួតរបស់ខ្លួន ។
ចំពោះថៃ រ៉េតវិញគេហាក់មិនខ្វល់នឹងសកម្មភាព របស់សំបូរឡើយ ចំពោះសំបូរគេហាក់ដូចជា ខិតខំរក្សាកម្លាំងសម្រាប់ទឹកក្រោយៗទៀតតែ
ការធ្វើបែបនេះថៃ រ៉េតហាក់កាន់តែបានចិត្តឡើងៗ ។
មកដល់ទឹកទី៤ និង ទឹកទី៥សំបូរហាក់ដូចជា ចាប់ផ្ដើមវាយលុកតែការវាយលុករបស់គេមិនសូវចំគោលដៅបានល្អឡើយ ។បន្ទាប់ពីប្រកួតចប់ទឹកទី៥ អ្នកប្រដាល់ជើងថ្មីថៃ រ៉េតបានទទួលជ័យជំនះ លើខ្លាចាស់គង់ សំបូរដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង