ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទាត់កម្ពុជា ប្ដេជ្ញាលើកពានស៊ីហ្គេមឆ្នាំ២០២៣

112

ភ្នំពេញ៖ប្រមុខសហព័ន្ធកីឡាកម្ពុជា លោកនាយឧត្តមសេនីយ៍សៅ សុខា បានប្ដេជ្ញាលើកពាន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យខាងតែបាន ។
នេះមិនមែនជាការប្ដេជ្ញាចិត្តដែល ធ្វើឡើងដោយខ្វះការទទួលខុសត្រូវនោះទេ តែប្រមុខបាល់ទាត់ដ៏មានឥទ្ធិពលរូបនេះបានដាក់ ចេញនូវបេសកកម្មសំខាន់ៗ ចំនួន៤ដើម្បីសម្រេចឲ្យបាននូវគោលដៅនេះ ។

បេសកកម្មចំនួន៤នោះ មានទី១៖បង្កើនសមត្ថភាពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឲ្យមានគុណភាពនិងវិជ្ជាជីវៈក្នុងការដឹកនាំនិងគ្រប់គ្រងក្លិបបាល់ទាត់អាជីព ។ទី២៖រៀបចំមូលដ្ឋានសម្រាប់បាល់ទាត់កម្ពុជា ឈានទៅរកសមត្ថភាពនិងបច្ចេកទេសកម្រិតខ្ពស់ ។ទី៖៣លើកកំពស់ និង ប្រើប្រាស់វិស័យកីឡាបាល់ទាត់ ដើម្បីចូលរួមកសាង និង អភិវឌ្ឍន៍ សង្គម និង ទី៤៖ធានាលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡា
ស៊ីហ្គេមឆ្នាំ២០២៣ ។
មូលហេតុដែលសហព័ន្ធហ៊ាន សម្រេចនូវគោលការណ៍ លើកពានបែបនេះគឺដោយសារកម្ពុជា គឺជាម្ចាស់ផ្ទះ ។ពេលនោះការប្រកួត នៅស៊ីហ្គេមឆ្នាំ២០២៣ គឺកំណត់យកអាយុក្រោម២២ឆ្នាំហេតុនេះកីឡាករត្រូវតែកើតនៅឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ចុះក្រោម ។ពេលនេះកម្ពុជា
បានចាប់ផ្ដើមហើយហេតុនេះ កម្ពុជាត្រូវតែដណ្ដើមបានពាននេះ ។

ជាមួយនឹងមហិច្ឆតារលើកពានកម្រិតស៊ីហ្គេមនេះ ប្រមុខសហព័ន្ធកីឡាបាល់ទាត់រូបនេះ ជម្រុញបង្កើតឲ្យមានសាលាតម្រង់ទឹសទូទាំង២៥រាជធានី ខេត្តដើម្បីសម្រិតសម្រាំងឲ្យបាននូវធនធាន ប្រកបដោយគុណភាព ដើម្បីសម្រេចនូវគោលបំណងដែលសហព័៍ន្ធចង់បាន ៕

អត្ថបទដែលជាប់ទាក់ទង