ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីលានប្រកួតកីឡាលើទឹក សម្រាប់ឆ្នាំ២០២៣ កំណត់រួចជាស្រេច

113

 

ភ្នំពេញ៖ ការកំណត់ទីលានប្រកួតកីឡាលើទឹកសម្រាប់ឆ្នាំ២០២៣ ដែលជាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ត្រូវសម្រចរួចរាល់ហើយ ។
សម្រាប់ប្រភេទកីឡាកីឡាលើទឹក ដែលនឹងមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេមនោះ
មានប្រភេទកីឡាទូកកានូ-ទូករ៉ូវីង កីឡាម៉ូតូទឹក កីឡាទូកក្ដោង និងកីឡាទ្រីយ៉ាងត្លុង ។
ទីលានប្រណាំងទូក នៅបឹងតាមោក ស្ថិតនៅជិតពហុកីឡដ្ឋានជាតិមរតកតេជោបឹង កង្កែប និងតំប់ឆ្នេរ នាខេត្តព្រះសីហនុ ដែលត្រូវពិនិត្យសម្រាប់បម្រើឲ្យការប្រកួតកីឡាទូកក្ដោង និងកីឡាម៉ូតូទឹក និងទីក្រុងកែប ដែលត្រូវសម្រេចជាកន្លែងរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង។
តំណាងសហព័ន្ធកីឡាជាតិខាងលើ បានទទួលស្គាល់ថាទីទាងខាងលើពិតជាអាចមាន
សក្ដានុពលសម្រាប់រៀបចំការប្រកួតបានតែត្រូវតែសម្រួលលើផ្លែកខ្លះឲ្យវាមលក្ខណៈស្ដង់ដារ
ដែលប្រទេសទាំង១១ក្នុងតំបនអាចទទួលយកបាន ។
មកទល់ពេលនេះនៅសល់តែជាង២ឆ្នាំទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣
នឹងឈានមកដល់។សំខាន់ជាងនេះ គឺការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីដើម្បី ធានាក្នុងការស្វែងរកមេដាយក្នុងនាមជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាប្រចាំតំបន់ជាប្រវត្តិសាស្ដ្រនេះ។
ពេលនេះអ្វីៗដែលជាមោទនភាពនោះ គឺមេដឹកនាំរបស់សហព័ន្ធជាតិជាច្រើនបានប្ដេជ្ញាចិត្ត ក្នុងកាអភិវឌ្ឍន៍សមត្ថភាពអត្តពលិករបស់ខ្លួន គ្រូបង្វឹក និងមន្ត្រីរបស់ខ្លួនដើម្បីប្រជែងយក
មេដាយ ។មិនតែប៉ុណ្ណោះប្រមុខសហព័ន្ធជាច្រើន បានប្ដេជ្ញាថាបើមិនបានមេដាយសុខចិត្តចុះ
ចេញពីតំណែងដោយមិនស្រណោះ ។
យើងត្រូវតែលើកទឹកចិត្តដល់ពួកគាត់ ដែលបានប្ដេជ្ញាចិត្តដោយការទទួលខុសត្រូវ ចំពោះមុខការប្រកួតជាប្រវត្តិសាស្ត្រ ជាលើកដំបូងនៅលើទឹកដីខ្លួនឯង ។សង្ឃឹមថាឆ្នាំ២០២៣
នឹងក្លាយជាឆ្នាំនៃមោទនភាព របស់កម្ពុជាជាមិនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង