ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ូវីណាមបញ្ចេញសារ ថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា

111

 

ភ្នំពេញ៖ក្រោយពីទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019”  ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយដណ្តើមបាន មេដាយមាស៩គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរិទ្ធ១២គ្រឿង។

បន្ទាប់ពីបានទទួលប្រាក់រង្វាន់ លើកទឹកចិត្តក្រុម អត្តពលិកកីឡាវ៉ូវីណាម បានបញ្ចេញសារ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ

រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ក្រសួងអប់រំយុវជន និងកីឡា។

ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានបញ្ចេញសារថា ក្នុងនាមយើងខ្ញុំបាទកីឡាការនីវ៉ូវីណាមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងនាយកដ្ឋានអប់រំកាយ និងកីឡា ដែលបានយកចិត្តទុកដាក់ និង ខិតខំ ស្វះស្វែង បំពេញកិច្ចការងារ ដើម្បី ផ្តល់ប្រាក់រង្វាន់ជយ័លាភី ជាការលើកទឹកចិត្ត ដល់យើងខ្ញុំទាំងអស់គ្នាជាកីឡាករ -ការិនី ដែលទោះជាប្រទេសកម្ពុជា កំពុងប្រឈមនឹង វិបត្តិកូវីដ១៩ ក៏ដោយ។

កីឡាការិនីវ៉ូវីណាមម្ចាស់មេដាយមាស កម្រិតពិភពលោក ប៉ាល់ ឆរស្ម៊ី បាននិយាយថា តាំងនាមក្រុម អត្តពលិកកីឡាការិនីវ៉ូវីណាម និងរូបកីឡាការិនីផ្ទាល់បានប្តេជ្ងាថា បន្តហ្វឹកហាត់ឲ្យខ្លាំងក្លាជាងមុន ដើម្បីត្រៀមខ្លួន ដណ្តើមមេដាយ ជូនកម្ពុជា នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាមខាងមុខនេះ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕

 

អត្ថបទដែលជាប់ទាក់ទង