ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​ បើករថយន្ត​ព្រូសបុក​​ទ្រូងផ្លូវ បាក់​អស់​១​កង់​

370

​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើករថយន្ត​​លឿនបុក​នឹង​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​អស់​១ ហើយ​តៃកុង​ទុក​រថយន្ត​ចោល​រត់គេចខ្លួន​បាត់ស្រមោល​ នៅវេលា​ម៉ោង ២  និង ៣០ នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

មុនពេល​កើតហេតុ គាត់​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើករថយន្ត​ម៉ាក ព្រូស  មួយគ្រឿង ពណ៌​ស្ករ ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AS 0632 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​អស់​១​កង់ ចំណែកឯ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​៕​

អត្ថបទដែលជាប់ទាក់ទង