ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទហាងលក់ផលិតផលឣាហារបំប៉ន «ស្រីនាង សម្រស់ធម្មជាតិ» ព្រោះបើកអាជីវកម្មគ្មានច្បាប់អនុញ្ញាត

115

 

សៀមរាប៖ សមត្ថកិច្ចចម្រុះ ចុះបិទទីតាំងលក់ផលិតផល «ស្រីនាងសម្រស់ធម្មជាតិ» នៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដោយសារតែបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត និងព្រមទាំងរកឃើញភាពមិនប្រក្រតីជាច្រើន។

លោកវរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា ជាមួយនឹងការផ្អាកទីតាំង «ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផលសម្រស់ធម្មជាតិ នេះផងដែរ សមត្ថកិច្ចក៏បានរកឃើញមានភាពមិនប្រក្រតីចំនួន៤ចំណុច៖ ទី១- បើកអាជីវកម្ម អត់ច្បាប់។ ទី២- អាហារបំប៉នអត់មានចុះប្រវេតរបស់ក្រសួងសុខាភិបាល។ទី៣- ផាកពិន័យអន្តរកាលតាមច្បាប់ ស្តីពី ឱសថ និងទី៤- ផ្អាកអាជីវកម្ម បណ្ដោះអាសន្ន រង់ចាំឲ្យ សុំច្បាប់រួចរាល់ ទើបឲ្យបើកដំណើរការឡើងវិញ។

លោកស្រីវេជ្ជបណ្ឌិត លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្ម នៃ មន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ករណីផលិតផលរបស់ «ស្រីនាង សម្រស់ធម្មជាតិ» ប្រឹក្សា និង លក់ផលិតផលសម្រស់ធម្មជាតិនេះ មិនទាន់បានចុះប្រវេទ៍ គឺ ខុសច្បាប់គ្រប់គ្រងឱសថ និង គ្រប់គ្រងគ្រឿងសម្អាង ហើយថែមទាំងបានផ្សព្វផ្សាយថា ព្យាបាលជាគីស តែតាមពិតផលិតនោះគ្រាន់តែជាប្រភេទអាហារបំប៉នសុខភាពប៉ុណ្ណោះ ដែលនេះគឺទង្វើខុសច្បាប់ទាំងស្រុងតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង