ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យល់ដឹង​ពី​ស្ថានភាព​វីរុស​កូ​វីដ​-១៩ ​បំប្លែង​ថ្មី

46

 

​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា នា​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ បានចេញ​អត្ថបទ​យល់ដឹង​អំពី វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី (New variant of Covid-19 virus)​។​

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ថ្លែងថា ក្នុង​រយៈពេល​ថ្មីៗ​នេះ មានការ​ចែកចាយ​ព័ត៌មាន ស្តីពី​ការរកឃើញ វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី ដែល​អ្នកវិទ្យាសាស្ត្រ នៅ​ចក្រភព​អង់គ្លេស ដែល​បង្កើតជា​ការព្រួយបារម្ភ​មួយទៀត​នៅលើ​សាកលលោក ក៏ដូចជា​កម្ពុជា ទន្ទឹមនឹង​ពេលដែល​បណ្តា​ប្រទេស​នៅលើ​សាកលលោក កំពុងតែ​ខិតខំ​ប្រឹងប្រែង ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩​។ បច្ចុប្បន្ននេះ ការចម្លង​នៃ​វីរុស​កូ​វីដ​-១៩ ថ្មី ឬ​ចាស់ ) កំពុងតែ​សកម្ម​ក្នុងការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ តាមរយៈ​ការប៉ះពាល់​ផ្ទាល់​ទៅ នឹង​ទឹក​ផ្លូវដង្ហើម​របស់​បុគ្គល ដែលមាន​វីរុស​នេះ ដូចជា​ការ​ក្អក កណ្តាស់​ជាដើម​។​

​ដោយសារ​ការព្រួយបារម្ភ និង​មាន​សំណួរ​ពាក់ព័ន្ធ​ទៅនឹង​វត្តមាន​នៃ​វីរុស​កូ​វីដ​-១៥ បំប្លែង​ថ្មី លោកជំទាវ​វេជ្ជបណ្ឌិត សូម​ចូល រួម​ចែករំលែក​នូវ​ព័ត៌មាន សម្រាប់​ការយល់ដឹង​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​ជា​ទុន​ក្នុង​ការយល់ដឹង និង​បង្កើន​ការយកចិត្តទុកដាក់រ​បស់​បុគ្គល​ម្នាក់ៗ ក្នុង​កិច្ចការពារ​ការចម្លង នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ ទោះជា​វីរុស​កូ​វីដ​នេះ មានការ​បំប្លែង​ទៅជា​ទម្រង់​បែបណាក៏ដោយ ដែលមាន​ជា​សង្ខេប​ដូចតទៅ​៖ ៕

អត្ថបទដែលជាប់ទាក់ទង