ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ចំណាស់​ម្នាក់ ​ប្រក​បរប​ធាក់​ស៊ីក្លូ ​ដេកស្លាប់​មិនដឹង​មូលហេតុ​នៅលើ​ស៊ីក្លូ

61

​ភ្នំពេញ ៖ បុរស​ម្នាក់​ចំណាស់​ម្នាក់ប្រក​បរប​ធាក់​ស៊ីក្លូ បាន​ដេកស្លាប់​មិនដឹង​មូលហេតុ​នៅលើ​ស៊ីក្លូ ​នៅតាម​បណ្ដោយ​ផ្លូវ ព្រះមុនីវង្ស ស្ថិតនៅក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៧ ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ។

​តាម​ប្រភពពី​សន្ដិសុខ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា រាល់ថ្ងៃ​គាត់​តែងតែ​ឃើញ​បុរស ចំណាស់​ខាងលើ​ផឹកស្រា​មិន​ហូបបាយ រាល់ថ្ងៃ​ធ្វើ​ឲ្យ​គាត់​មាន​អាកា​រៈ​ខ្សោយ​សង្ស័យ​ស្លាប់​ដោយសារ​ខ្យល់គ ។

​សន្ដិសុខ នៅ​យាម​កន្លែង​នោះ​បន្ដទៀតថា បុរស​ស្លាប់​លើ​ស៊ីក្លូ​ខាងលើ មិនមាន​អ្នកណា​ស្គាល់​អត្ដ​សញ្ញាណ​នៅឡើយ​ទេ ដោយ​គាត់​ប្រាប់ថា ស៊ីក្លូ​របស់​ជនរងគ្រោះ ដែល​ស្លាប់​នោះ​មាន​លេខ​សម្គាល់ ៤១ និង សរសេរ​ពាក្យ​ថា ( សមាគម៍​ស៊ីក្លូ​កម្ពុជា ) លេខ​ទូរស័ព្ទ ០១២ ៤៦៦ ១៤៥ ។

​ក្រោយ​ទទួលបាន​ថា មាន​មនុស្ស​ស្លាប់​នៅ​ស៊ីក្លូ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះ ទៅដល់​កន្លែងកើតហេតុ ហើយ​រាយការណ៍​ទៅ​ជំនាញ​កោសល​វិច័យ ដើម្បី​ត្រួតពិនិត្យ និង​ទាក់ទង​ទៅ​សមាគម៍​ស៊ីក្លូ​កម្ពុជា ដើម្បី​ស្វែងរក សាច់ញាតិ​បន្ដ​មក​ទទួលយក​សាក​សព ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង