ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ និងថ្នាំញៀនមួយចំនួននៅសង្កាត់ផ្សារដើមគរ

91

ភ្នំពេញ៖កាលពីល្ងាចថ្ងៃ១០​ ខែមករា​ ឆ្នាំ២០២១​ កម្លាំងជំនាញបានសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះដល់ទីតាំង នៅលេីផ្លូវ២៣៤ សង្កាត់ផ្សារដេីមគរ​ ដោយបានធ្វេីការ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងថ្នាំញៀនមួយចំនួន។

សមត្ថកិច្ចឱ្យដឹងថា៖ដេីម្បីផ្តល់ភាពកក់ក្តៅ​ សុខសុវត្ថិភាព​ និងធានាឲ្យបានសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ:​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ ស្នងការនគរបាលរាជធានីភ្នំពេញ បានដោះស្រាយជូនប្រជាពលរដ្ឋជានិច្ច បន្ទាប់ទីទទួលបាព័ត៌មានពីប្រជាពលរដ្ឋ​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មាន ដល់លម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទើបឈនទៅ ដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រក្សាទុកនៅអធិការនគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្ត ៕

អត្ថបទដែលជាប់ទាក់ទង