ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​២​គ្រឿង ដឹក​យកតាម្នាក់មក​ទម្លាក់ចោលផ្លូវ​រទេះភ្លើង ក្បែរ​របង​វត្ត​នាគ​វ័​ន្ត បណ្តាលឲ្យស្លាប់

49

​ភ្នំពេញ : បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់ ដោយ​បញ្ជាក់ថា មាន​រថយន្ត​២​គ្រឿង ដឹក​យកមក​ទម្លាក់ចោល​នៅទីនេះ​។​

​ហេតុ​ការគួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៨ និង​៥០​នាទី​យប់ ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ ត្រង់ចំណុច​ផ្លូវ​រទេះភ្លើង ក្បែរ​របង​វត្ត​នាគ​វ័​ន្ត ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​បើ​យោងតាម​ការរៀបរាប់​ពី​បងស្រី​ម្នាក់​បាន​បញ្ជាក់ថា គាត់​បានឃើញ​រថយន្ត​២​គ្រឿង បាន​ដឹក​លោកតា​វ័យ​ចំណាស់​យកមក​ទម្លាក់ចោល​នៅក្បែរ​បង​ជិត​ផ្លូវ​រថភ្លើង រួច​ពួកគាត់​ឃើញ​សភាព​លោកតា​រាង​ដូច​មាន​ជំងឺ​ប្រចាំកាយ​បាននាំគ្នា​យក​គាត់​មក​សម្រាក​នៅ​ចិញ្ចើមផ្លូវ​ហើយ​បាន​ទិញ​និង​ផ្តល់​អាហា សម្ភា​រះ​មួយចំនួន​ឲ្យ​ទៅ​គាត់​តែដោយសារ​សភាព​គាត់​ពិសា​អ្វី ក៏​លែងកើត ទើប​គាត់​បាន​ផុតដង្ហើម​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​តែម្តង​ទៅ​។ រួច​ពួកគាត់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ចុះជួយ​មក​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។​

​ក្រោយពេល​សម​ត្ត​កិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ បាន​រាយការណ៍​ទៅ​ថ្នាក់លើ ឲ្យ​យក​រថយន្ត​សា​ម៉ុ​យមក​ដឹក​សព​លោកតា​យកទៅ​តម្កល់ទុក​នៅ​វត្ត៕

អត្ថបទដែលជាប់ទាក់ទង