ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ក្រសួងការពារជាតិ នៅតែ​ខ្លាំង​ដដែល​

298

ភ្នំពេញ​៖​ក្រុមកីឡា​សីដក់​ក្រសួងការពារជាតិ​និង​ក្លិប​សីដក់​មជ្ឈមណ្ឌល​កីឡាក​ង​យោធពលខេមរភូមិន្ទ​នៅតែ​រក្សា​តំណែង​ជា​ជើង​ខ្លាំង​ដដែល​នៅក្នុង​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​សីដក់​និង​ឈិន​ឡូ​ន​កម្ពុជា​ដោយ​គាំទ្រ​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​។​

ក្នុង​ឳ​កាស​ពិធី​បិទ​ជា​ផ្លូវការ​នៃ​ការប្រកួត​នៅ​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតី​កាលពី​ចុង​សប្ដាហ៍​កន្លងមក​អញ្ជើញ​ចូលរួម​ពី​សំណាក់ មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា លោក ម៉ិ​ល កាដូ អគ្គនាយករង​កីឡា នៃ​អគ្គនាយកដ្ឋាន​កីឡា​។​

ការប្រកួត​ដែលមាន​រយៈពេល​៣​ថ្ងៃ​ក្រុមកីឡា​សីដក់​ក្រសួងការពារជាតិ​និង​ក្លិប​សីដក់​មជ្ឈមណ្ឌល​កីឡាក​ង​យោធពលខេមរភូមិន្ទ​ដណ្តើមបាន​មេដាយ​ច្រើនជាងគេ​។​ក្រុមកីឡា​សីដក់​ក្រសួងការពារជាតិ​ទទួលបាន​មេដាយមាស​១ មេដាយប្រាក់​២​គ្រឿង និង​សំរិទ្ធ​១​គ្រឿង ចំពោះ​ក្រុមកីឡា​សីដក់​មជ្ឈមណ្ឌល​កីឡាក​ង​យោធពលខេមរភូមិន្ទ​ទទួលបាន​មេដាយមាស​១ មេដាយប្រាក់​១​គ្រឿង និង​សំរិទ្ធ​១​គ្រឿង និង​ក្រុមកីឡា​សីដក់​ក្រសួងមហាផ្ទៃ​ទទួលបាន​មេដាយមាស​១ និង​ក្រុមកីឡា​សីដក់​ដេ​អិន​ទទួលបាន​សំរិទ្ធ​១​គ្រឿង​។​

លើ​វិញ្ញ​សា ក្រុម​បុរស ៣​នាក់ ទល់ ៣​នាក់ មេដាយមាស​បាន​លើ​ក្រសួងការពារជាតិ មេដាយប្រាក់​បាន​លើ​មជ្ឈមណ្ឌល ខ​.​ភ​.​ម និង​មេដាយសំរិទ្ធ​បាន​លើ​ដេ​អិន​។​វិញ្ញាសា​ក្រុម​បុរស​២​នាក់​ទល់​២​នាក់​មេដាយមាស​បាន​លើ​ក្រសួងមហាផ្ទៃ​មេដាយប្រាក់​បាន​លើ​ក្រសួងការពារជាតិ​មេដាយសំរិទ្ធ​បាន​លើ​មជ្ឈមណ្ឌល ខ​.​ភ​.​ម​។​
​ដោយឡែក​វិញ្ញ​សា​ក្រុម​នារី​២​នាក់​ទល់​២​នាក់​មេដាយមាស​បាន​លើ​មជ្ឈមណ្ឌល​ខ​.​ភ​.​ម​.​មេដាយប្រាក់​បាន​លើ​ក្រសួងការពារជាតិ​(២) មេដាយសំរិទ្ធ​បាន​លើ​ក្រសួងការពារជាតិ​(១)៕​

អត្ថបទដែលជាប់ទាក់ទង