ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ូវីណាមកម្ពុជាមេដាយបណ្ដោះអាសន្នកើនដល់៩គ្រឿងហើយ

148

​ភ្នំពេញ៖គិតត្រឹមព្រលប់ថ្ងៃទី៩សីហា នៅក្នុងព្រឹត្តិការណ៍ប្រកួត ជើងឯកអាស៊ីអាគ្នេយ៍លើកទី៥(5th SouthEast Vovinam Championship)មេដាយរបស់កម្ពុជាបានកើនដល់៩គ្រឿងហើយ ។

​លោកអ៊ូ រតនាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានរាយការណ៍ពីទីក្រុង Nay Piy Taw ដែលជាទីកន្លែងប្រកួតមកថា កម្ពុជាដណ្ដើមបានមេដាយ៩គ្រឿងហើយ ដែលក្នុងនោះមេដាយមាស ចំនួន៣គ្រឿងមេដាយប្រាក់១គ្រឿង និង មេដាយសំរិទ្ធ៥គ្រឿង ។

សម្រាប់មេដាយមាស៣គ្រឿងរួមមាន៖ វិញ្ញាសារនារីម្នាក់ បុរស បីនាក់ ប្រើអាវុធលើកីឡាការិនី ប៉ាល់ ឆរស្ម៊ី កីឡាករ លី បូរ៉ាមីកីឡាករសាន សុជាតិនិងកីឡាករប្រាក់ សុវណ្ណនីវិញ្ញាសារប្រយុទ្ធបុរសទម្ងន់៥៤គ.ក្របានលើ
កីឡាករ ទិន ឌិន និងវិញ្ញសារមេគុណកាំបិតធំបុរស២នាក់ បានលើកីឡាករ ជិន ពិសិដ្ឋ និងកីឡាករ ជ្រិន ប៊ុនឡុង។

​ចំណែលមេដាយប្រាក់ ១គ្រឿងលើវិញ្ញាសារប្រយុទ្ធនារីទម្ងន់៤២គ.ក្រ ទទួលដោយកីឡាការិនី ថាច សុជាតា។ មេដាយសំរិទ្ធ ៥គ្រឿងគឺ វិញ្ញាសារ បុរស៤ នាក់ប្រើអាវុធ កីឡាករ សាន សុជាតិ កីឡាករ ជ្រិន ប៊ុនឡុង កីឡាករ ជិន ពិសិដ្ឋ និង កីឡាករ ស៊ិន សេង ហុង។ វិញ្ញាសារប្រយុទ្ធនារីទម្ងន់៤៨គ.ក្រ កីឡាការិនី ឃន ចាន់សុភ័ក្រនាថ វិញ្ញាសារប្រយុទ្ធបុរសទម្ងន់៦០គ.ក្រ កីឡាករ ទី នីហ្សា។ ដោយឡែកវិញ្ញាសារមេគុណបុរសឯកត្តជន បានលើកីឡាករ ម៉ាត់ សារី និងវិញ្ញាសារបច្ចេកទេសការពារខ្លួនបុរស៦នាក់ កីឡាករ សាន សុជាតិ កីឡាករ លី បូរ៉ាមី កីឡាករ ជិន ពិសិដ្ឋ កីឡាករ ជ្រិន ប៊ុនឡុង កីឡាករ ស៊ិន សេងហុង និងកីឡាករ សុខ សម្បត្តិ៕

អត្ថបទដែលជាប់ទាក់ទង