ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ាននឹងចាប់ផ្ដើមឡើងវិញ នៅខែមិថុនាឆ្នាំនេះ

103

ភ្នំពេញ៖ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន(ASEAN University Games)ដែលបន្ទាប់ពីពន្យាពេលដោយសារកូវីដ ១៩នោះនឹង
ត្រូវរៀបចំឡើងវិញនៅខែមិថុនាឆ្នាំ២០២១នេះ ។
លោកព្រំ ប៊ុណ្ណយីទីប្រឹក្សាក្រសួងអប់រំយុវជន និង កីឡា និង ជានាយបេសកកម្មរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍នេះបានមាន
ប្រសាសន៍ឲ្យដឹងថាកីឡាចំនួន៣០ប្រភេទនឹងត្រូវដាក់ឲ្យប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ តែសម្រាប់កម្ពុជាបញ្ជូនទៅចូលរួមប្រកួតចំនួនតែ
៧ប្រភេទប៉ុណ្ណោះ ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺកម្ពុជានឹងបញ្ជូនប្រភេទកីឡាបាល់ទាត់ទៅចូលរួមជាលើកដំបូង ។កីឡាទាំង៧ប្រភេទដែលកម្ពុជា
នឹងបញ្ជូនទៅចូលរួមប្រកួតនោះមានប្រភេទបាល់ទាត់ ហែលទឹក អត្តពលកម្ម ប៉េតង់ ការាតេ តេក្វាន់ដូ និង ជីជីតស៊ូ ។ក្រុមកីឡាករបាល់ទាត់
ដែលចូលរួមនេះគឺជាក្រុមខ្លាំងវ័យក្មេងរបស់កម្ពុជាដែលមានកីឡាករខ្លះជាបេក្ខភាពត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ។
សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះត្រូវបង្កើតឡើងតាំងពីឆ្នាំ១៩៨១មកម្ល៉េះហើយមកដល់ឆ្នាំ២០២០គឺជាការប្រកួតលើកទី២០តែ
ដោយសារការរំខាននៃមេរោគកូវីដ ១៩នោះទើបព្រឹត្តិការណ៍នេះត្រូវពន្យារពេលមកដល់ពាក់កណ្ដាលឆ្នាំ២០២១ ។
សម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន(ASEAN University Games)លើកទី២០នេះធ្វើនៅខេត្តUbon Ratchathani ដោយ
ចាប់ផ្ដើមពីថ្ងៃទី១៨ដល់២៧មិថុនា ។នេះជាលើកទី៥ហើយដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ។លើកដំបូងគឺធ្វើនៅ
ខេត្តឈៀងម៉ៃឆ្នាំ១៩៨១ លើកទី២ធ្វើនៅទីក្រុងប៉ាតាយ៉ាឆ្នាំ១៩៨៨ លើកទី៣ធ្វើនៅទីក្រុងបាងកកឆ្នាំ១៩៩៩លើកទី៤ធ្វើនៅទីក្រុងបាងកក
ឆ្នាំ១០១០ និង លើកទី៥ឆ្នាំ២០២១ធ្វើនៅខេត្តUbon Ratchathani ។
ប្រសិនបើជម្ងឺកូវីដ ១៩មិនរំខានឡើងវិញធ្ងន់ធ្ងរទេនោះការប្រកួតនឹងធ្វើចាប់ពីថ្ងៃទី២០ដល់២៨មិថុនា ។សព្វថ្ងៃនេះស្ថានភាពនៃ
ជម្ងឺកូវីដ ១៩នៃប្រទេសក្នុងតំបន់ទាំង១១មានស្ថានភាពមិនដូចគ្នាឡើយហេតុនេះការចូលរួមប្រកួតអាចនឹងមានប្រទេសមួយចំនួននៅរារែក ៕

អត្ថបទដែលជាប់ទាក់ទង