ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត​ព្រះសីហនុ ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​កីឡាករ​ការិនី​វាយ​សី​ខេត្ត​ព្រះសីហនុ ដែល​ត្រៀម​ទៅ​ចូលរួម​ការប្រកួត​កីឡា​វាយ​សី ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០២០

58

 

​ព្រះសីហនុ​៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤ ខែមករា ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​សំណេះសំណាល​ជាមួយ កីឡាករ កីឡា​ការ​នី វាយ​ស៊ី​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ។

​ក្នុង​ពិធី​នោះដែរ លោក ថោង វី​រ៉ូ គ្រូបង្វឹក​កីឡាករ​វាយ​សី​ខេត្ត​ព្រះសីហនុ បាន​រាយការណ៍​ពី​សកម្មភាព​វាយ​សី​នៅ​ខេត្ត​ព្រះសីហនុ មុនតំបូង​កើតមាន​នៅ​មន្ទីរ​កសិកម្ម បន្ទាប់មក​នៅ​មន្ទីរ​រៀបចំ​ដែនដី និង​ចុងក្រោយ​នៅក្នុង​សាលាខេត្ត​ព្រះសីហនុ រហូតមកដល់​សព្វថ្ងៃ​នេះ ។ ការលេង​កីឡា ដើម្បី​សុខភាព បញ្ចៀស​ពី​ការសេព​គ្រឿងញៀន ទន្ទឹម​នោះ​យើង​ក៏មាន​កីឡាករ កីឡាការិនី​វាយ​សី​ចំនួន ១៨​នាក់ ដើម្បី​ចូលរួម​ប្រកួត​ថ្នាក់ជាតិ និង​ឈានទៅ​ប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ខាងមុខ​ផងដែរ ។

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើការ​សំណេះសំណាល​ជាមួយ​កីឡាករ កីឡាការិនី​វាយ​សី​ខេត្ត​ព្រះសីហនុ ហើយ​នេះ​ជា​មោទនភាព​សម្រាប់​កីឡាករ​វាយ​សី​របស់​យើង​បាន​ចូលរួម​ជាមួយ​សង្គមជាតិ ។ រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យចូល​រួម​លេង​កីឡា ពិសេស​ប្រជាពលរដ្ឋ​ប្រកាន់យក​ការលេង​កីឡា​ដើម្បី​សុខភាព មាន​ទំនាក់ទំនង សាមគ្គីភាព​រួមចំណែក​កាត់បន្ថយ​សកម្មភាព​អសកម្ម​នានា ដូចជា​គ្រឿងញៀន​ជាដើម ។

​លោក គួច ចំរើន បន្តថា ការ​បេ្ត​ជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​យុវជន​យើង​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅក្នុង​តំបន់​អាស៊ាន ហើយ​អ្វី​សំខាន់​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៣​ខាងមុខ​។ រាជរដ្ឋាភិបាល​បាន​សាងសង់​ទីលាន​លេង​កីឡា​នៅ​រាជធានី និង​ខេត្ត​មួយចំនួន ដូច្នេះ​យើង​ត្រូវមាន​កីឡាករ​ចូលរួម​ប្រកួត​គ្រប់​វិញ្ញាសារ​ឱ្យបាន​កាន់តែច្រើន​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​រាជរដ្ឋាភិបាល​បាន​ចលនា​មហាជន​ឱ្យ​ចូលរួម​ហ្វឹកហាត់ និង​លេង​កីឡា ដោយមាន​គ្រូបង្វឹក​មកពី​បរទេស​។ ម្យ៉ាងទៀត​កីឡា​វាយ​សី​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​ចូលរួម​ប្រកួត​ជំរើសជាតិ ត្រូវខិតខំ​បញ្ចេញ​ទេព​កោសល សមត្ថភាព កម្លាំងកាយ ដើម្បី​ដណ្តើម​ជ័យជំនះ​សម្រាប់​ខេត្ត​ព្រះសីហនុ ។

​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា ដើម្បី​មានលទ្ធភាព​ឱ្យ​ក្រុមកីឡារ​យើង​មានលទ្ធភាព​ទៅ​ចូលរួម​ប្រកួត​កីឡា​វាយ​សី​នៅ​រាជធានី​ភ្នំពេញ​នាពេល​ខាងមុខនេះ​។​ទន្ទឹម​នោះ​ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​ឧបត្ថម្ភ​ថវិកា​ជូន​កីឡាករ កីឡាការិនី​ចំនួន ១៨​នាក់ ក្នុង​ម្នាក់​ទទួលបាន​ថវិកា ១០០​ដុល្លា​អាមេរិក ៕​

អត្ថបទដែលជាប់ទាក់ទង