ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាងជាអ្នកស្គាល់គ្នា ឱ្យខ្ចីម៉ូតូ ក៏ជិះយកទៅបាត់ មិនយកមកឱ្យម្ចាស់វិញសោះ

63

បាត់ដំបង៖ កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ២២និង២៦នាទី នៅចំណុចភូមិកំពង់ក្របី សង្កាត់ ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបងអនុវត្តតាមការណែនាំរបស់លោកឧត្ដម សេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងដោយបានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីរំលោភលើទំនុកចិត្ត ( ខ្ចីម៉ូតូ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ឈ្មោះ អៀប វុទ្ធារ៉ា ហៅ វៀត ភេទប្រុស អាយុ ២៨ ឆ្នាំមានទីលំនៅមិនពិតប្រាកដមកធ្វេីការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោងប្រមាណ០៩និង០០នាទី នៅ ចំណុចភូមិស្តីលើ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្ម ភាពខ្ចីម៉ូតូ ពីជនរងគ្រោះឈ្មោះ មាឃ រតនា ហៅស្នា ភេទប្រុស អាយុ ៣៦ ឆ្នាំ បច្ចុប្បន្នស្នាក់នៅអាហារដ្ឋានយីហោ កូន ពុក ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្រោយពីខ្ចីបានហើយ ជនសង័្សយបានជិះយកម៉ូតូ ទៅបាត់រហូតមិនបានយកមកប្រគល់ជូនម្ចាស់វិញទេ។ ដោយបាត់យូរនិងមិនមានទំនាក់ទំនងចំពោះករណីនេះជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ឆ្លងតាមរយ:ការ ស្រាវជ្រាវទើបសមត្ថកិច្ចឃាត់ខ្លួនជនសង័្សយខាងលើ និងដកហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញ។

ម៉ូតូ ០១ គ្រឿងម៉ាកហុងដា ស្កូពី ពណ៌ សស៊េរីឆ្នាំ ២០១៩ លេខតួម៉ាស៊ីន KTII0DE 8104702 គ្មានស្លាកលេខ ( ម៉ូតូរបស់ជនរងគ្រោះ ) ។

បច្ចុប្បន្នការិយាល័យជំនាញបានរៀបចំសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការ បន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង