ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើល​លទ្ធផល​បឋម នៃ​ការប្រកួត​កាយសម្ព័ន្ធ​

105

​ភ្នំពេញ​៖​ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជើងឯក​ជាតិ​ឆ្នាំ​២០២០​និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត​ថោង ខុន​លើក​ទី​៤​មកទល់ពេលនេះ​​ស្ទើរតែ​ចប់​ការប្រកួត​ទៅហើយ ។​

ចំពោះ​លទ្ធផល​បឋម​នៃ​ការប្រកួត​នោះ​បង្ហាញថា​ក្រុម​ក្រសួងមហាផ្ទៃ​កំពុងតែ​ឈរ​នៅ​កំពូល​តារាង​ដោយសារតែ​ក្រុម​នេះ​បាន​​ទទួល​មេដាយមាស​ច្រន​ជាងគេ ។​

វិញ្ញាសា​ចំនួន​៤​ដែល​បានបញ្ចប់​ការប្រកួត​ទៅហើយនោះ​ក្រុមកីលា​កាយសម្ព័ន្ធ​ក្រសួងមហាផ្ទៃ​ប្រជែង​បាន​មេដាយមាស​ចំនួន​២​គ្រឿង​គឺ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​(Aerobic)​ជា​ក្រម​ចំនួន​៥​នាក់​និង​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​គូ​(​បុរស នារី​) ។​ក្រៅពីនេះ​ក្រុម​នេះ​ក៏​ប្រជែង​បាន​មេដាយប្រាក់ ចំនួន​១​គ្រឿង​លើ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ទ្រី​យ៉ូ​បុរស នារី និង​មេដាយសំរិទ្ធ​ចំនួន​១​គ្រឿង​លើ​វិញ្ញាសា​អាក​ទី​ស្ទីក​ក្រុម​ចំនួន​៦​នាក់​ដែល​លេង​លើ​ឧបករណ៍​ចំនួន​៦ ។​

ខេត្តក្រចេះ​ទទួលបាន​មេដាយមាស​មួយគ្រឿង​លើ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ជា​ក្រុម​៦​នាក់​លេង​លើ​៦​ឧបករណ៍​គឺ​ឧបករណ៍​លើ​កម្រាល​ឧបករណ៍​សេះ​លោត សេះ​កង របារ​នឹង របរ​ស្រប និង ឧបករណ៍​កង ។​ខេត្តក្រចេះ​ក៏​ដណដើមបាន​មេដាយប្រាក់​២​គ្រឿង​លើ​វិញ្ញាសា​​អា​អេ​រ៉ូ​ប៊ិក​ជា​ក្រុម​៥​នាក់ និង​អា​អេ​រ៉ូ​ប៊ិក​ជា​គូ​បុរស នារី និង​មេដាយសំរិទ្ធ​មួយគ្រឿង​លើ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ទ្រី​យ៉ូ​បុរស នារី ។​

ខេត្តកំពង់ឆ្នាំង​ក្រុមទី​២​បាន​មេដាយមាស​មួយគ្រឿង​លើ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ទ្រី​យ៉ូ​បុរស នារី មេដាយ​ម្រាក់​មួយគ្រឿង​លើ​វិញ្ញាសា​​អាក​ទី​ស្ទីក​ជា​ក្រុម​៦​នាក់​លេង​ចំនួន​៦​ឧបករណ៍​និង​មេដាយសំរិទ្ធ​២​គ្រឿង​លើ​វិញ្ញាសា​អា​អេ​រ៉ូ​ប៊ិក​ជា​ក្រុម​៥​នាក់ និង​អា​អេ​រ៉ូ​ប៊ិក​ជា​គូ​បុរស​​នារី ៕​

អត្ថបទដែលជាប់ទាក់ទង