ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាល​ខណ្ឌដង្កោ នាំយក​អំណោយ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន​ពលរដ្ឋ​ក្រីក្រ​៥០​គ្រួសារ​រស់នៅ​សង្កាត់​ជើងឯក​

73

 

ភ្នំពេញ ៖ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ រួមជាមួយ​ព្រះសង្ឃ មន្ត្រីរាជការ សាលាខណ្ឌ សង្កាត់ បាន​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែកជូន​ដល់​ជន​ចាស់ជរា​និង​ប្រជាពលរដ្ឋ​ទីទ័លក្រ​ប្រមាណ​៥០​គ្រួសារ​រស់នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ ដែល​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ស្បៀងអាហា ក្នុងអំឡុងពេល​នៃ​ជំងឺ​កូ​វីដ​១៩ ។
អំណោយ​ដែល​លោកស្រី​អភិបាលខណ្ឌ​ចែកជូន​ពលរដ្ឋ​ក្រីក្រ​ទាំង ៥០​គ្រួសារ នា​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ នោះ​ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​២៥​គីឡូក្រាម​មី​១​កេស​ទឹកស៊ីអ៊ីវ​១​យួរ​ឆ្នាំ​បាយ​ចានស្រាក់ កំសៀវ​ទឹក បំពង់​ទឹក​ក្ដៅ​ខ្ទះ​ឆា វែក​ឆា ឃី​ត ១​កញ្ចប់​និង​ថវិកា​២០.០០០​រៀល ។​

ក្នុងឱកាស​នោះ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់ ដែលជា​និច្ចកាល សម្តេច​ទាំងពីរ តែង​បាន​គិតគូរ និង​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​តាន​មូលដ្ឋាន​នានា ជាពិសេស​ចំពោះ​បងប្អូន​ក្រីក្រ ជួប​ការលំបាក ទុរគតជន ជនពិការ អ្នក​ផ្ទុកមេរោគ​អេដស៍ ជម្ងឺអេដស៍ ជាពិសេស​ក្នុងអំឡុងពេល នៃ​ជំងឺ កូ​វីដ ១៩ នេះ​ជាដើម ហើយ​សម្តេច​ទាំង​ទ្វេរ​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ឲ្យ​គិតគូរ​ពី​សុខទុក្ខ និង​ការលំបាក​នានារ​បស់បង​ប្អូន ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​។

លោកស្រី​អភិបាល ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ​របស់​ប្រទេសជាតិ​យើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​សម្តេច​បាន​ខិតខំ​តស៊ូ​រំដោះប្រទេស​ពីរ​បប​ប្រល័យពូជសាសន៍ អភិវឌ្ឍន៍​ជាតិ​ឲ្យ​បាន​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ដំបូល​សន្តិភាព​។

ជាមួយគ្នានេះ​ផងដែរ លោកស្រី​អភិបាល ក៏បាន​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​ទាំងអស់ ពិសេស​លោកតា លោកយាយ សូម​យកចិត្តទុកដាក់​ថែរក្សា​សុខភាព អនាម័យ​ការរស់នៅ​ជាប្រចាំ ដើម្បី​រស់នៅ​បានយូរ​អង្វែង​មើល​ការអភិវឌ្ឍន៍​រីកចម្រើន​របស់​ជាតិ​យើង​បន្តទៀត​៕​

អត្ថបទដែលជាប់ទាក់ទង