ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្ត​ព្រះសីហនុ គ្រោង​យក​ទីតាំង​អតីត​មហោស្រប​ក្រុងព្រះសីហនុ រៀបចំ​ជា​តូប​លក់​ម្ហូបអាហារ Street Food 

61

 

​ព្រះសីហនុ​៖ នា​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​កំណត់​ទីតាំង​វិថី​លក់​ម្ហូបអាហារ​នៅ​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​លោកនាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​សង្កាត់ ។
​ឆ្លងតាម​ការប្រជុំ​ពិភាក្សា​លោក​អភិបាលខេត្ត​យល់ឃើញថា​ទីតាំង​ក្នុង​បរិវេណ​សួន​មហោស្រព​ចាស់​ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ជា​ចំណុច​ជម្រើស​សម្រាប់​សិក្សា​រៀបចំ​ជា​វិថី​ម្ហូប​អារ​ហារ​។
​ចំពោះមុខ​នេះ​លោក​អភិបាលខេត្ត​ព្រះសីហនុ បានប្រគល់​ជូន​មន្ទីរ​ទេសចរណ៍ និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សុរិយោដី និង​សំណង់ សិក្សា​ទីតាំង​នេះ​លំអិត​ដើម្បី​ឈានទៅ​ដំណើរការ​គម្រោង​នេះ​ឱ្យបាន​សមស្រប​។

​លោក គួច ចំរើន បាន​សំដែង​ការគាំទ្រ​ចំពោះ​គម្រោង​បង្កើត Street Food របស់​ក្រសួងទេសចរណ៍​ព្រមទាំង​បានបង្ហាញ​សុទិដ្ឋិនិយម​ថា តាមរយៈ​ការរៀបចំ​សេវាកម្ម​ស្តង់ដារ​Street Food នេះ​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​មួយផ្នែក​ទៀត​។ មួយវិញទៀត​វា​ជា​កន្លែង​ទទួលទាន​អាហារ​ដែលមាន​គុណភាព និង​សុវត្ថិភាព​នៅ​ក្រុងព្រះសីហនុ​។

​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់ថា តាមរយៈ​ការប្រលងប្រណាំង​ទីក្រុង​ស្អាត​ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​ការប្រលងប្រណាំង​ស្តង់​សេវាកម្ម​វិថី​ម្ហូបអាហារ ដោយបាន​កំណត់​លក្ខណៈ​វិនិច្ឆ័យ​ចំនួន​ដូចជា​៖
​ស្តង់ដារ​តូប ការតុបតែង ស្លាក​យីហោ អនាម័យ ទីតាំង​ចំណត មាន​បន្ទប់​ទឹកស្អាត ការដាក់​ច្រក​របាំង​បង្ហាញផ្លូវ​ដល់​ភ្ញៀវ សញ្ញា​ស​ម្រ​ប់​ភ្ញៀវ​ចេញចូល និង​ការរៀបចំ​កន្លែង​ហូប​អាហារ​រួមគ្នា​ជាដើម ដោយមាន​ការពិនិត្យ​វាយតម្លៃ​យ៉ាង​ត្រឹមត្រូវ​ស្របតាម​សូចនាករ​គោល​របស់​ក្រសួងទេសចរណ៍​ដើម្បី​លើក​កំពស់​គុណភាព​សេវា​ទេសចរណ៍​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​។

​បន្ថែម​ពី​នោះ​ឯកឧត្តម អភិបាលខេត្ត ទីតាំង​នេះ​គ្រោង​រៀបចំ​ខ្លោងទ្វារ​ចូល​ចំនួន​២ រៀបចំ​បន្ទប់ទឹក ទីតាំង​ចំណត ការតុបតែង​លម្អ​ផ្សេងៗ និង​ការរៀបចំ​កន្លែង​ហូប​អាហារ​រួមគ្នា​ជាដើម ហើយ​អ្នក​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​លក់ដូរ​នៅ​តូប​លក់​ម្ហូបអាហារ​នេះ តម្រូវឱ្យ​អនុវត្តតាម​ស្តង់ដារ​សេវាកម្ម​វិថី​លក់​ម្ហូបអាហារ និង​ប្រព័ន្ធ​ចំណាត់ថ្នាក់​សេវាកម្ម​តូប​លក់​ម្ហូបអាហារ Street Food ដែល​កំណត់​ច្បាស់លាស់​ដើម្បី​ធានាបាន​នូវ​គុណភាព​សេវា​ទេសចរណ៍ អាហារ​មានគុណ​ភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ​អាច​ទទួលយកបាន​។ អ្នក​ដែល​មិនអាច​អនុវត្តតាម​លក្ខ​ខណ្ឌ​ដែល​បាន​តម្រូវ​នឹងត្រូវ​ពិនិត្យ​វាយតម្លៃ​ណែនាំ​ឱ្យ​កែលម្អ​ឡើងវិញ ហើយ​បើ​នៅតែ​មិន​គោរព​តាម​អាច​នឹង​បញ្ឈប់​លែងឱ្យ​លក់ ៕​

អត្ថបទដែលជាប់ទាក់ទង