ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនទីទ័លក្រចំនួន២០គ្រួសារនៅសង្កាត់ទួលស្វាយព្រៃទី១ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

59

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២១នេះលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង និង លោកគឹម ឈុនអ៊ូ ប្រធានកិត្តិយស,លោកស្រីសុិន រតនាអភិបាលរងខណ្ឌបឹងកេងកងដោយបានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារប្រជាជនដែលពួកគាត់មានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងនោះដែរ លោក យ៉ាម យុទ្ធាតំណាងឯកឧត្ដមអ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១បានជួយឧបត្ថម្ភនូវថវិកាម្នាក់១០.០០០មុឺនរៀលសរុប(៣០.០០០មុឺនរៀល)ក្នុងនោះដែរដោយមានការចូលរួមពីសំណាក់លោកចៅសង្កាត់ព្រមទាំងសមាជិក សមាជិកាអនុសាខាកាកបាទក្រហមកម្ពុជា។
លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថាចំពោះអំណោយដែលបានចែកជូនប្រជាជនក្រីក្រនាពេលនេះដោយ
ក្នុង០១គ្រួសារៗទទួលបានអង្ករ២៥គីឡូ
ទឹកត្រី២ដប,ទឹកស៊ីអ៉ីវ២ដបទឹកដោះគោ១កំប៉ុង,ស្ករសរ១កញ្ចប់,សារ៉ុង១,ម៉ាស់១ដុំ,អាល់កុល១ដប,មី១០កញ្ចប់ និងថវិការ៣មុឺនរៀលផងដែរ។
ក្នុងឱកាសនោះដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងក៏បានមានមតិលើកឡើងថាជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រធានកាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់និងបានគិតគូរជានិច្ចទៅដល់បងប្អូនប្រជាជនទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយគឺតែងបានផ្ដល់នូវភាពកក់ក្ដៅដល់បងប្អូនជានិច្ចក្នុងគ្រាដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបនូវការលំបាកនានាពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្ដែងដូចជានៅពេលនេះគឺសម្ដេចទាំងទ្វេរដោយមិនបណ្ដែតបណ្ដោយទុកអោយពុកម៉ែ បងប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងអាហារឬអត់អាហារនោះទេហើយសកម្មការងារមនុស្សធម៌នេះគឺធ្វើឡើងដោយមិនប្រកាន់បក្សពួកនិន្នាការនយោបាយ និងសាសនាឡើយ៕

អត្ថបទដែលជាប់ទាក់ទង