ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសកៀនស្វាយ បង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនបាន២នាក់,រត់រួច២នាក់

64

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថា ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)នៅចំណុច ភូមិកោះប្រាក់ ឃំុភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០២១នេះដោយបង្រ្កាបបាន២នាក់ក្នុងចំណោមគូកនវា៤នាក់។
លោកអធិការបន្តទៀតថាចំពោះជនសង្ស័យៈ ០៤នាក់ក្នុងនោះឃាត់ខ្លួន២នាក់,រត់រួច២នាក់។
( ឃាត់ខ្លួន ០២នាក់ រត់គេចខ្លួន ០២នាក់)
ទី១- ឈ្មោះ ឈឺន ពិសី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ទី២- ឈ្មោះ អ៊ុក ប៊ុនធីម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ
មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)
ទី៣- ឈ្មោះ អ៊ុក សុីថៃ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន)និងទី៤- ឈ្មោះ ពៅ ដាវីត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ
មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (គេចខ្លួន)
១ -ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន ម៉ាទឹកកក ចំនួន ១១កញ្ចប់ ។
លោកអធិការបន្តទៀតថានៅថ្ងៃ.ខែ.ឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ កម្លាំងសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំសហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានល្បាតនៅក្នុងភូមិសាស្ត្រឃុំភូមិធំ លុះដល់ម៉ោងកើតហេតុខាងលើ ល្បាតដល់ចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏ឃើញឈ្មោះ ឈឺន ពិសី ភេទប្រុសកំពុងឈរម្នាក់ឯង ដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីសួរនាំនិងឆែកឆេរលើខ្លួនប្រាណរកឃើញថ្នាំញៀនម៉ាទឹកកកចំនួន ០៦កញ្ចប់ តូច ដាក់នៅក្នុងកញ្ចប់បារី ភ្លាមនោះសមត្ថកិច្ចក៍បានសួរនាំឈ្មោះ ឈឺន ពិសី បានសារភាពថាះ ថ្នាំញៀនខាងលើនេះខ្លួនបានយកពី ឈ្មោះ អ៊ុក សុីថៃ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ក្រោយបានចំលើយសារភាពរបស់ឈ្មោះឈឺន ពិសីរួចសមត្ថក៍បានចុះទៅដល់ផ្ទះ របស់ឈ្មោះ អ៊ុក សុីថៃ រំពេចនោះ ស្រាប់តែឈ្មោះ អ៊ុក សុីថៃ ភេទប្រុស បានរត់គេចខ្លួន បាត់ បានប្រហែល១០នាទីក៍ឃើញឈ្មោះអ៊ុក ប៊ុនធីម ភេទ ប្រុស(បងបង្កើតអ៊ុក សុីថៃ) និង ឈ្មោះ ពៅ ដាវីត ភេទប្រុស មានទីលំនៅភូមិឃុំកើតហេតុជិះម៉ូតូមកដល់ សមត្ថកិច្ចយើងបំរុងនឹងឃាត់ធ្វើការសួរនាំ ស្រាប់តែឈ្មោះ ពៅ ដាវីត ភេទប្រុស បានជិះម៉ូតូរត់គេចខ្លួន និងបានឃាត់ខ្លួនបានម្នាក់ឈ្មោះ អ៊ុក ប៊ុនធីម ភេទប្រុស ហើយឆែកឆេររកឃើញថ្នាំញៀន ០៥កញ្ចប់តូចបន្ថែមទៀត ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា អ្នកទាំង ០២នាក់ បានយកថ្នាំញៀន ពីឈ្មោះ អ៊ុក ប៊ុនធីម ភេទប្រុស និងឈ្មោះ ពៅ ដាវីត ភេទប្រុស(គេចខ្លួន) ដើម្បីលក់បន្ត ។
ក្រោយពីសួរនាំរួចកម្លាំងសមត្ថកិច្ចក៏បញ្ជូនជនសង្ស័យទាំង០២នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី។
នឹងសុំបន្តតាមឃាត់ខ្លួនឈ្មោះ អ៊ុក សុីថៃ ភេទប្រុសនឹងឈ្មោះ ពៅ ដាវីត ភេទប្រុសបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង