ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃការដណ្តើម មេដាយមាស៤គ្រឿង នៃប្រកួតកឡាទ្រីយ៉ាត្លុងជើងឯកជាតិ

88

 

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ដែលប្រព្រឹត្តនៅខេត្តកែបនៅថ្ងៃទី២២ ខែ
មករាឆ្នាំ២០២១បានបញ្ចប់ជាស្ថាពរក្នុងនោះក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងមហាផ្ទៃដណ្តើមមេដាយមាសច្រើនជាងគេបន្ទាប់ឯក្លិបកីឡាទ្រីយ៉ា
ត្លុងក្រសួងការពារជាតិឈរនៅលំដាប់ទី២។
ក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងមហាផ្ទៃឈរចំណាត់លេខ១នៃការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដោយដណ្តើមបានចំនួន០៦គ្រឿងរួមមាន មេដាយមាស៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿងក្នុងចំណោមសមាគម-ក្លិបចំនួន១២ចូលរួមការរប្រកួត។ ចំណែកក្លិបកីឡាទ្រីយ៉ាត្លុងក្រសួងការពារជាតិទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ២។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធបាននិយាយថា ដោយការប្រកួតនេះមានចំនួន៣វិញ្ញាសាគឺទ្រីយ៉ាត្លុង(Triathlon) ឌូអាត្លុង (Duathlon) និង អាគ័រត្លុង(Aquathlon) ដោយគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា។ កីឡាករចូលរួមចំនួន១៤រូប និងកីឡាការិនីចំនួន៤រូប ។ សម្រាប់វិញ្ញាសានេះត្រូវចាប់ផ្ដើមជាមួយនឹងការហែលទឹកចម្ងាយ៧៥០ម៉ែត្រ បន្ទាប់ជិះកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយការរត់ចម្ងាយ៥គីឡូម៉ែត្រ ចំពោះប្រភេទកីឡាឌូអាត្លុងមានកីឡាករចូលរួមចំនួន២០រូប និង កីឡាការិនីចំនួន១២រូប ។
ប្រភេទវិញ្ញាសានេះចាប់ផ្ដើមដោយការរត់ចម្ងាយ៥គីឡូម៉ែត្របន្ទាប់មកប្រណាំងកង់ចម្ងាយ២០គីឡូម៉ែត្រនិងបញ្ចប់ដោយការរត់
ចម្ងាយ២,៥០គីឡូម៉ែត្រនិងប្រភេទវិញ្ញាសាអាគ័រត្លុងមានអ្នកចូលរួមប្រកួតចំនួន៥រូបតែប៉ុណ្ណោះ។អាគ័រត្លុងនេះគឺប្រកួតសម្រាប់ប្រភេទអាយុក្រោម១៦ឆ្នាំ ចំណែកអាគ័រត្លុងចាប់ផ្ដើមដោយការហែលទឹកចម្ងាយ៣៥០ម៉ែត្រ និងបញញចប់ដោយការរត់ចម្ងាយ២,៥០គីឡូម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង