ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទ​វគ្គ​បណ្ដុះបណ្ដាល គ្រូបង្វឹក​កីឡាវាយកូនឃ្លីលើតុ កម្រិត​មូល​ដ្នា​ន​នៅ​ខេត្តកំពត​

168

 

​ខេត្តកំពត​៖​នា​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា និង​លោក សូ ភា​រិ​ទ្ធ អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកំពត​អញ្ជើញ​ចូលរួម​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡាវាយកូនឃ្លីលើតុ កម្រិត​មូល​ដ្នា​ន​ដែល​ធ្វើឡើង​នា​ខេត្តកំពត ។​

​លោក​ឃុន​ផានិត​អ្នកគ្រប់គ្រង​វគ្គ​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡាវាយកូនឃ្លីលើតុ​កម្រិត​មូលដ្ឋាន​នេះ​បាន​ឲ្យ​ដឹងថា​វគ្គ​នេះ​ធ្វើ​
​ឡើង​ក្រោម​ការគាំទ្រ​ថវិកា​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​វគ្គ​បណ្ដុះបណ្ដាល​ដែលមាន​រយៈពេល​៥​ថ្ងៃ​ដែលមាន​គ្រូ​ជំនាញ​ចំនួន​៥​រូប​ជាមួយ​នឹង​សិក្ខាកាម​ចំនួន​២៦​រូប​(៩​រូប​ជានា​រី​)​ក្រោយពី​បញ្ចប់​ការសិក្សា​គ្រូឧទ្ទេស​បាន​វាយតម្លៃថា​មាន​សិក្ខាកាម​ចំនួន​១០​ភាគរយ​បានទទួល​និទ្ទេស​ល្អ​៥០​ភគ​រយ​បានទទួល​និទ្ទេស​ល្អ​បង្គួរ​និង​៤០​ភាគរយ​បានទទួល​និទ្ទេស​មធ្យម ។​
សិក្ខាកាម​គ្រប់រូប​បាន​សិក្សា​ដោយ​អស់ពីដួងចិត្ត​គឺ​សិក្សា​ទាំង​ទ្រឹស្ដី​និង​ការអនុវត្ត​នៅលើ​ទីលាន​ដើម្បី​ទទួល​នូវ​ចំណេះដឹង​និង​បទពិសោធន៍ សម្រាប់​យកទៅ​ធ្វើការ​បណ្ដុះ​បណ្ដាល ហ្វឹកហាត់​ដល់​សិស្សានុសិស្ស កីឡាករ​-​កីឡាការិនី ទៅតាម​សាលារៀន អង្គភាព សហគម​របស់ខ្លួន​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ។​

​ជាមួយនឹង​ការបិទ​វគ្គ​បញ្ចប់​ការសិក្សា​នេះ សហព័ន្ធ​បាន​ឧ​ប​ត្ត​ម្ភ សម្ភារ​កីឡាវាយកូនឃ្លីលើតុ មួយចំនួន​ដូចជា​៖ តុ​កីឡាវាយកូនឃ្លីលើតុ (​តុ​ប៉េង​ប៉ុង​) ចំនួន ០២ និង សំណាញ់ ចំនួន ០២ រ៉ាកែត​វាយ​កូនឃ្លី​លើ​តុ ចំនួន ៤៨ រ៉ាកែត និង​គ្រាប់​បាល់ (​គ្រាប់​ប៉េង​ប៉ុង​) ចំនួន ២០០ គ្រាប់ ។​

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ​បាន​មានប្រសាសន៍ថា តាងនាម​លោក​ប្រធាន គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ បានបង្ហាញ​នូវ​ចិត្ត​រំភើប​និង​រីករាយ ដែល​ទទួល បានការ​សហ​ការណ៍​និង​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ព្រមទាំង​សហ​រី​ទាំងអស់ បង្កលក្ខណៈ​ដល់​ភាពងាយស្រួល ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​បាន​ដោយ​រលូន និង​ជោគជ័យ ៕​

អត្ថបទដែលជាប់ទាក់ទង