ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកសារ​ទស្ស​ទាន ស្តីពី​ការរៀបចំ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ដែល​នឹង​ប្រារព្វ​ឡើង​នា​ថ្ងៃទី​២៧-២៨ ខែមករា ឆ្នាំ​២០២១ នៅ​ខេត្ដ​សៀមរាប​

50

 

​សៀមរាប​, ទស្សនទាន ការរៀបចំ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ក្នុងនោះ : ១. សារបាន​នៃ​ការរៀបចំ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍ ខណៈដែល​វិស័យ​ទេសចរណ៍​ពិភពលោក មាន​កំណើន​ក្នុង​រង្វង់​ប្រមាណ ៥% ក្នុង​មួយឆ្នាំ វិស័យ​អេកូ ទេសចរណ៍ និង​ទេសចរណ៍​សហគមន៍​មាន​កំណើន​ប្រមាណ ២០ % ជា​រៀងរាល់ឆ្នាំ​។ ក្នុងន័យនេះ ទេសចរណ៍ សហគមន៍ និង​អេកូ​ទេសចរណ៍ ត្រូវបាន​ចាត់ទុកថា​ជា​សសរស្តម្ភ​ក្នុង​ការធានា​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប ដោយ​និរន្តរភាព​។​

ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​នេះ រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុម ការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ (​ក​.​គ​.​អ . អ​) តាមរយៈ​សេចក្តី សម្រេច​លេខ ១០០ សសរ ចុះ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ ដែលមាន​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ជា​ប្រធាន រដ្ឋ មន្ត្រី​ក្រសួងបរិស្ថាន​ជា​អនុ​ប្រ​ធា​អចិន្ត្រៃយ៍ និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជា​អនុប្រធាន និង តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​គណៈ​អភិបាល​រាជធានី​ខេត្ត ជា​សមាជិក​។​

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានអនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់ គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ មូលដ្ឋាន និង​ចាប់យក​កាល្លានុវត្តភាព​ពី​សក្តានុពល​នៃ​ធនធាន​វប្បធម៌ និង​ធម្មជាតិ​របស់​កម្ពុជា ក៏ដូចជា​ប្រែក្លាយ​តំបន់​ដែលមាន​សក្តានុពល ឲ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍ រួមចំណែក ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​កិច្ច​គាំពារ​ធនធានធម្មជាតិ​។ ដោយ​ទទួល​តោ​ល​ការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍ ទេសចរណ៍ និង​អេកូ​ទេសចរណ៍ បានរៀបចំ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​១ អម​ជាមួយ​ពិធី​ប្រកាស​ដាក់អោយ​ប្រើប្រាស់​គោលនយោបាយ​ជាតិ អេកូ​ទេសចរណ៍ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​។ ជា​លទ្ធផល អង្គ​វេទិកា​លើក​ទី​១ បានអនុម័ត​ដាក់ចេញ​នូវ​សេចក្តីថ្លែងការណ៍​លើក​ទី​១ ស្តីពី​ការជំរុញ​ការ អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ និង​គាំទ្រ​ឲ្យ​មានការ​រៀបចំ​វេទិកា​ជាតិ​លើក​ទី​២ នៅ​ឆ្នាំ ២០២០ និង​ជា​រៀងរាល់ឆ្នាំ ៕ .​សំរិត​

អត្ថបទដែលជាប់ទាក់ទង