ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនចោរឆក់ខ្សែកម្នាក់ប្រើប្រាស់គ្រឿងញៀន

141

 

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី១៥មិថុនានេះ សមត្ថកិច្ចឃាត់ខ្លួនចោរឆក់ខ្សែកម្នាក់ ប្រើប្រាស់គ្រឿងញៀន
នៅមុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារ អំពៅ ក្រោយគេបានធ្វើសកម្មភាព កាលពីម៉ោងជិត១០យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ។

ជនសង្ស័យឈ្មោះហេង សុបញ្ញា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ប៉ូលិសអោយដឹងថា ជនរងគ្រោះឈ្មោះយូ អូន ភេទ ស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះ១១១៧ ផ្លូវ ១១០ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តទៀតថា កាលពីម៉ោងជិត១០យប់នាថ្ងៃទី ១៤ខែមិថុនាឆ្នាំ២០១៨ ជនរងគ្រោះជិះម៉ូតូជាមួយប្តីនិងកូន ត្រឡប់ទៅផ្ទះ លុះពេលមកដល់ចំណុចកើតហេតុ ខាងលើស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ ហេងសុបញ្ញានិងឈ្មោះ ប៉េង ជិះម៉ូតូ០១ គ្រឿង ម៉ាក Suzuki Nex ពណ៌ខៀវអែបខាងស្តាំជនរងគ្រោះ រួចធ្វើសកម្មភាពឆក់ខ្សែកប្លាទីន ពីជនរងគ្រោះបានសម្រេច តែជាវាសនាអាក្រក់ ក៏ទាក់ដៃចង្កូតម៉ូតូដួលទាំងអស់គ្នា រួចពួកជនសង្ស័យក៏យកខ្សែកប្លាទីន នាំគ្នារត់គេចខ្លួន ដោយបន្សល់ ទុកម៉ូតូម៉ាកខាងលើ និងជ្រុះទូរស័ព្ទ ដៃ០១គ្រឿង ម៉ាកណូគា ពណ៌ក្រហម ស៊ីម ០៧០ ៨០៦ ០៨៧ នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបន្ថែមថា ៖រហូតដល់រសៀលថ្ងៃទី១៥ខែមិថុនានេះ សមត្ថកិច្ចយើងស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅបន្ទប់ជួលជនសង្ស័យស្នាក់នៅ និងដកហូតបានខ្សែកប្លាទីន១កំណាត់ ជារបស់ជនរងគ្រោះ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ជនសង្ស័យប្រើប្រាស់គ្រឿងញៀន១ឆ្នាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង