ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ូតូ​

68

​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ឃាត់ខ្លួន​សង្ស័យ​ម្នាក់ ពីបទ​លួច ម៉ូតូ​ម៉ាក​ហុងដា​វេ​វ ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​២ និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​លេខ ផ្លូវជាតិ​5 ក្រុមទី​១០ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​6 ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ ឈ្មោះ ពេជ្រ រចនា​រ៉ា​ឌី ហៅ​ឌី ភេទ​ប្រុស អាយុ ២១​ឆ្នាំ របរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ក្រុម​៣ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មាន​សារធាតុ​ញៀន​(​ឃាត់ខ្លួន​)​។​

​ជាមួយគ្នានេះ នគរបាល​បាន​ដកហូត​វត្ថុតាង​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​វេ​វ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។​

​សមត្ថកិច្ច​បញ្ជាក់ថា នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​២ និង​៣០​នាទី មាន​ករណី​ចោរលួច​ម៉ូតូ​ចំនួន​មួយគ្រឿង នៅ​ចំណុចកើតហេតុ​ខាងលើ ក្រោយមក​ជនរងគ្រោះ​ពុំ​បានមក​ដាក់ពាក្យ​បណ្តឹង​ឡើយ លុះដល់​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ពេល​កំ​លាង​សមត្ថកិច្ច​ល្បាត​តាមផ្លូវ ឃើញ​ជន​ស​ង្ស​យ័​កំពុងធ្វើដំណើរ ដោយមាន​កា​រស​ង្ស​យ័​បាន​សួរនាំ ក្រោយ​សាកសួរ​ជ​នស​ង្ស​យ័​បាន​សារភាពថា​ម៉ូតូ​ខាងលើ​រូប​ខ្លួន​ជា​អ្នកធ្វើ​សកម្មភាព​លួច​មែន និង​បាន​ដោះ​ស្លាក​លេខ​បោះ​ចូលក្នុង​លូ​បាត់​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង