ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាង​លោក ហ៊ុន ម៉ា​ណែ​ត ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ប្រគល់​លិខិត​ថ្លែងអំណរគុណ ជូន​ដល់​សប្បុរសជន​ខ្មែរ នៅ​កូរ៉េ

65

 

​ភ្នំពេញ​៖ តំណាង លោក ហ៊ុន ម៉ា​ណែ​ត លោក​វរៈ​សេនី​យ៏​ឯក​ថន ដា​រ៉ា នាយ​អនុព័ន្ធយោធា បាន​ជួប​សំណេះសំណាល ដើម្បី ផ្ដល់​ការលើក​ទឹក​ចិ​ត្ដ ដល់​សប្បុរស់ជន ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា ជូន​ដល់​កង កម្លាំងយោធា​ជួរមុខ​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់ កន្លង មក​សាធារណរដ្ឋ​កូរ៉េ​, កាលពី​ថ្ងៃអាទិត្យ ទី ២៥ ខែមករា ឆ្នាំ ២០២១ ។​

លោក​វរៈសេនីយ៍ឯក ថន ដា​រ៉ា នាយ​អនុព័ន្ធយោធា និង​ជា​ទីប្រឹក្សាយោធា អម​ស្ថាន ទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​ភរិយា បាន​អ​ញ្ជេ​ី​ញ ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ប្រគល់​លិខិត​ថ្លែងអំណរគុណ​របស់ លោក ឧ​ត្ត​ម​សេនីយ៍ ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព​ជេ​ី​ង​គោក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​សប្បុរសជន​ខ្មែរ នៅ​កូរ៉េ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា ជូន​ដល់​កង​កម្លាំងយោធា​ជួរមុខ​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​កន្លងមក ។ ជំនួសមុខ​អោយ លោក​អគ្គ មេបញ្ជាការ រង និង​ជា​មេបញ្ជាការ កងទ័ព​ជេ​ី​ង​គោក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយទាហាន នាយទាហានរង ព្រមទាំង​ពលទាហាន​ទាំងអស់ និង​ក្នុងនាម​ខ្លួន​រូប លោក​ផ្ទាល់ សូម​ថ្លែងអំណរគុណ ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​បំផុត​របស់​ប្អូនៗ​សប្បុរសជន​ទាំងអស់ ដែល​បាន​គោរព ស្រលាញ់ អាណិត និង​ចូលរួម​ឧ​ប​ត្ត​ម្ភ​គាំទ្រ​ដល់​កង​កម្លាំងយោធា​ជួរ មុខ​ចុះជួយ​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយ​ទឹកជំនន់​កន្លងមក ដែល​នេះ​ជា​សិ​ល្បះ​នៃ​ការចែករំលែក ដ៏​ប្រពៃ និង​ជា​ស្មារតី​សាមគ្គី​ជាតិ​ដ៏​ថ្លៃថ្លា​បំផុត​៕ . សំរិត​

អត្ថបទដែលជាប់ទាក់ទង