ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​ធនធានទឹក ជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​២៧ មករា ដល់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​ឦសាន​ពី​ខ្សោយ ទៅ​មធ្យម

48

​ភ្នំពេញ​៖ បើ​យោងតាម ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០២១ បានបញ្ជាក់​ឲ្យ​ដឹងថា​,​នៅ​ថ្ងៃទី​២៧ ខែមករា ដល់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ ព្រះរាជាណាចក្រ​កម្ពុជា​ទ​ទួល ឥទ្ធិពល​ពី​ខ្យល់មូសុង​ឦសាន​ពី​ខ្សោយ ទៅ​មធ្យម ។​
ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ ៖ ១-​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្ដាល ៖ – សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ °C – -​សីតុណ្ហភាព​អតិបរមា មាន ពី ៣០-៣៣ °c – នៅ​ថ្ងៃទី​២៧-២៩ ខែមករា មាន​ភ្លៀង​ចន្លោះៗ​បន្តិចបន្តួច​ពី​ផ្សែង​ក្រូច ទៅ​ខ្សោយ​នៅ​តំបន់​ភាគខាងត្បូង ។ ២-​បណ្តា​ខេត្ត ជាប់​ជួរ ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖ – សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧ -២០ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២ °C – នៅ​ថ្ងៃទី​២៩ – ៣០ ខែមករា មាន​ខ្យល់​ខ្លាំង​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត ។ – សី​តុ​ណ្ហ ភាព​អប្បបរមា មាន​ពី ១៩-២២ oC ដែន​។ ៣-​តំបន់​មាត់សមុទ្រ – សីតុណ្ហភាព​អតិបរមា មាន​ពី ២៧- ៣០ °C នៅ​ថ្ងៃទី​២៧ – ៣០ ខែមករា មាន​ភ្លៀង​ផ្គរ​រន្ទះ​ពី​ខ្សោយ ទៅ​ច្រើន​បង្គួរ ។ អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សា​ធា រណៈ​ជន​ជ្រាប ជា​ព័ត៌មាន​៕ សំរិត

អត្ថបទដែលជាប់ទាក់ទង