ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់​ជនសង្ស័យ​២​នាក់ ករណី​ឆក់​កាបូប​

158

 

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ១២​និង​៣០​នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ជា​បន្តបន្ទាប់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូបដៃ​មាន​ទូរស័ព្ទ ) ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ ៤១E ផ្លូវ​លេខ ២២៨ ក្រុម​១១ ភូមិ​៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង ១១ និង ៣០ នាទី និង​ចាប់យក​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ចំនួន មួយគ្រឿង បញ្ជូនមក​ការិយាល័យ​ចាត់ការ​តាម​នីតិវិធី ។​

១-​ឈ្មោះ រិ​ទ្ធិ ច័ន្ទ​បុត្រ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​២០ ផ្លូវ​លេខ​៣២៤ ភូមិ​៨ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ចំណុច​មុខផ្ទះ​លេខ​២០ ផ្លូវ​លេខ​៣២៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

២-​ឈ្មោះ ហេង វិសាល ភេទ ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​៣៥៣ ផ្លូវ​បេតុង ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​មុខផ្ទះ​ជួល​លេខ​៣៥៣ ផ្លូវ​បេតុង សង្កាត់​ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​វត្ថុតាង​ចាប់យក ៖ -​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ឆ្នាំ​ផលិត​២០២១ លេខ​តួ លេខ​ម៉ាស៊ីន ៩០០០២០០ ពាក់​ស្លាក​លេខ ភ្នំពេញ ១IL ៨១៦៧ ចំនួន ០១ គ្រឿង​

​ជនរងគ្រោះ​ឈ្មោះ ឃឹម ប៊ុន​ណាក់ ភេទ ប្រុស អាយុ ៦១ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ស្នាក់់​នៅផ្ទះ​លេខ ២៤AE៤E0 ផ្លូវ​លេខ ៣៧៧ ក្រុម ១១ ភូមិ ៤ សង្កាត់ បឹង​សាឡាង ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ មុខរបរ អ្នកសារព័ត៌មាន​កោះសន្តិភាព ។​

​សម្ភារ​បាត់បង់​មាន ៖ កាបូប​យួរដៃ​ចំនួន ០១, -​ទូរ ស័ព្ទ​ដៃ​ចំនួន ០២ គ្រឿង​ម៉ាក​សាំ​សុង​ណូ​ត​៩ ពណ៌ ទឹកមាស មួយគ្រឿង និង​ម៉ាក អាយ​ហ្វូ​ន​XS MAX ពណ៌ ទឹកមាស​១​គ្រឿង ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១១​និង​៣០​នាទី មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូបដៃ​មាន​ទូរស័ព្ទ ) ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ ៤១E ផ្លូវ​លេខ ២២៨ ក្រុម​១១ ភូមិ​៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន ០២​នាក់ ជិះ​ម៉ូតូ​ចំនួន ០១ គ្រឿង​ម៉ាក​ហុងដា​ប៊ីត ឆ្នាំ​ផលិត​២០២១ ពាក់​ស្លាក​លេខ ភ្នំពេញ​១IL ៨១៦៧ គឺ​ឈ្មោះ ហេង វិសាល បាន​បើក​ម៉ូតូឌុប​ឈ្មោះ រិ​ទ្ធិ ច័ន្ទ​បុត្រ មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បានឃើញ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ពី ម្នាក់ឯង ទុក​កាបូប​យួរដៃ​នៅក្នុង​ឃ្លុប​ម៉ូតូ​ខាងមុខ ។ ពេលនោះ​ជនសង្ស័យ​ឈ្មោះ ហេង វិសាល ក៏​បើក​ម៉ូតូ​ចូលទៅ​ជិត​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​យួរដៃ​ពី​ក្នុង​ឃ្លុប​ម៉ូតូ​របស់​ជនរងគ្រោះ បានសម្រេច រួច​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ខាងលើ កម្លាំង​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង