ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ​កីឡា​វាល​កូន​បាល់​កម្ពុជា ដាក់​កាលបរិច្ឆេទ រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​២០២០

57

ភ្នំពេញ​៖​សហព័ន្ធ​កីឡា​វាល​កូន​បាល់​កម្ពុជា បានប្រកាស​ជូនដំណឹង​ជា​ផ្លូវការ​ស្តីពី​ការប្រកួត​កីឡា​វាល​កូន​បាល់​កម្ពុជា​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​ដែល​គ្រោង​នឹង​រៀបចំឡើង​ពីថ្ងៃ​ទី​៧​ដល់​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២១​នៅ​ទីលាន​សហព័ន្ធ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោក​ជា ពៅ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាល​កូន​បាល់​កម្ពុជា បានបញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​ថា នេះ​ជាការ​ប្រកាសជូន​
​ដំណឹង​ជូន​ដល់​ប្រធាន​សមាគម ក្លិប​កីឡា​វាល​កូន​បាល់ នៅតាម​ក្រសួង ស្ថាប័ន រាជធានី​-​ខេត្ត ដើម្បី​បញ្ជូន​កីឡាករ​-​កីឡាការិនី​របស់ខ្លួន​ចូលរួម​ប្រកួតប្រជែង​មេដាយ នៅក្នុង​ព្រឹត្តិការណ៍​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០​។​
​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួតប្រជែង​មាន​ចំនួន​៤​គឺ​វិញ្ញាសា​វាយ​ឯកត្តជន​បុរស​១​នាក់​ទល់​១​នាក់​វិញ្ញាសា​វាយ​ឯកត្តជន​នារី​១​នាក់​ទល់​១​នាក់ វិញ្ញាសា​វាយ​ឯកត្តជន​អាយុ​ក្រោម​១៨​ឆ្នាំ ១​នាក់​ទល់​១​នាក់ និង​វិញ្ញាសា​វាយ​គូ​។
​ចំពោះ​សមាគម​ក្លិប​អាច​ចុះឈ្មោះ​ចូលរួម​ប្រកួត​នៅតែ​បន្ត​រហូតដល់​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡា​វាល​កូន​បាល់​កម្ពុជា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ការប្រជុំ​ចាប់ឆ្នោត​ចាប់​ពូ​ល​ប្រកួត​គ្រោង​នឹងធ្វើ​ឡើង នា​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១០​ព្រឹក​នៅ​ទីស្នាក់ការ​សហព័ន្ធ​។​

​សូមបញ្ជាក់ថា ប្រភេទ​កីឡា​វាយ​កូន​បាល់​សម្រាប់​កម្ពុជា​គឺជា​ប្រភេទ​កីឡា ដែលមាន​សក្ដានុពល​មួយ​ដែល​តែងតែ​ដណ្ដើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​មិនដែល​លស់​ពេល​ឡើយ ៕​

អត្ថបទដែលជាប់ទាក់ទង