ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ច្បារអំពៅ ចុះ​ពិនិត្យ​ទីតាំង​លក់​ត្រី ពេលយប់ នៅ​បេនឡាន​ច្បារអំពៅ​

45

 

​ភ្នំពេញ​៖​កាលពី​ម៉ោង​ទៀបភ្លឺ​នា​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ដែល​អមដំណើរ​ដោយ​លោក​រស់ សុ​ភ័​ក្ត អភិបាលរង ខណ្ឌ​ច្បារអំពៅ និង លោក​យ៉ិ​ន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២ ព្រមទាំង​លោក​គួច ចំណាន​ប្រធាន​គណៈកម្មការ​ផ្សារ​ច្បារអំពៅ ដោយបាន​ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​ដេប៉ូ​ត្រី​(​យឿ​ត្រី​) ពេលយប់​នៅ​ចំណតរថយន្ត​ច្បារអំពៅ ហើយ​បាន​បន្តដំណើរ​ឆ្ពោះទៅ​ពិនិត្យ​ទីតាំង​លក់ដូរ​ទំនិញ​គ្រឿងឧបភោគ គ្រឿង​បរិភោគ​របស់​បងប្អូន​ជនជាតិ​(​ផ្សារ​ជនជាតិ​) នៅ​ផ្លូវ​៣៦៩​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បារអំពៅ ព្រមទាំង​ធ្វើការ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន ដែល​កំពង់​ហាត់ប្រាណ​ដើម្បី​សុខភាព​នៅតាម​ផ្លូវ​ស្ពាន​ព្រែក​ប្រាំង ក្នុង​សង្កា​ត​ព្រែកប្រា​និង​សង្កាត់​និរោធ​។​

គួរបញ្ជាក់​ផងដែរ​ថា ជានិច្ចកាល​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ចេង មុនី​រ៉ា តែងតែ​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ពិនិត្យ​សកម្មភាព​ការងារ​សង្គម​ក្នុង​មូលដ្ឋាន​ខ្លួន គ្រប់គ្រង​ជា​ហូរហែរ​មិន​ថា​ពេល​ថ្ងៃ ឬ​ពេលយប់​ព្រលប់​និង​ថ្ងៃ​សៅរ៍​ថ្ងៃអាទិត្យ​ឡើយ ដោយ​មិន​គិតពី​ការនឿយហត់​គឺ​ដើម្បី​រក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាជន​បានល្អ​ប្រសើរ​តួយ៉ាង​ដូច​នាយ​ប់​នេះ​ជាដើម​៕​

អត្ថបទដែលជាប់ទាក់ទង