ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ BirdLife​បង្ហាញ​លទ្ធ​លទ្ធផល​ជំរឿន​សត្វ​ស្លាប​ប្រចាំឆ្នាំ​២០២១ នៅ​បឹង​ព្រែក​ល្ពៅ និង​អន្លង់​ព្រីង​

41

 

​សៀមរាប​៖ នៅ​រសៀល ថ្ងៃទី​២ ខែគម្ភ​: ឆ្នាំ​២០២១ នេះ​អង្គការ BirdLife​បង្ហាញ​អំពី​លទ្ធផល​ជំរឿន​សត្វ​ស្លាប​ទឹក​ប្រចាំ ឆ្នាំ​២០២១ នៅ​តំបន់ដីសើម​និង​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​និង​អន្លង់​ព្រីង​ ​កាលពី​ខែមករា ឆ្នាំ​២០២១ ការធ្វើជំរឿន​សត្វ​ស្លាប​អាស៊ី និង ជំ​រឿង​ត្រ​យ៉ង​ចំពុះ​ស្លាបព្រា បាន​ប្រព្រឹត្តិ​ទៅ​នៅ​តំបន់​ការពារ ទេសភាព​បឹង​ព្រែក​ល្ពៅ​និង​អន្លង់​ព្រីង​។

សកម្មភាព​អង្កេត​តាមដាន​ជីវចម្រុះ​នេះ​ធ្វើឡើង​ជាប្រចាំ​ឆ្នាំ​ដោយ​ឩ​ទ្យា​នុ​រក្ស​និង​ក្រុម​អង្កេត​តាមដាន​ជីវៈចម្រុះ​ដែល​ប្រចាំការ​ក្នុង​តំបន់​ការពារ ក្រោម​ការគាំទ្រ​ពី​អង្គការ BirdLife ។ សត្វ​ស្លាប​ចំនួន ៦៥ ប្រភេទ​ត្រូវបាន ប្រទះឃើញ​និង កត់ត្រា​បាន​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​។ ដោយឡែក​នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង​វិញ សត្វ​ស្លាប​ចំនួន ៤៥ ប្រភេទ​ត្រូវបាន​កត់ត្រា ។ ត្រ​យ៉ង​ចំពុះ​ស្លាបព្រា ដែល​ធ្លាប់​កត់ត្រា​បាន កាលពី​ឆ្នាំ ២០១១- ២០១២ ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ មិន​ត្រូវបាន​ប្រទះឃើញ​និង​កត់ត្រា​បានឡើយ​ក្នុង​ឆ្នាំ ២០២១​នេះ​ទេ​។

កា​ប្រែប្រួល​អាកាសធាតុ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​តំបន់​ទាំងមូល ដែល​ធ្វើឱ្យ​ទឹក​ឆាប់​រីងស្ងួត ធនធានធម្មជាតិ​មានការ​ធ្លាក់ចុះ​។ កត្តា​រំខាន​ពី​សកម្មភាព​មនុស្ស​ក៏​ជា​កត្តា​ដែល​គួរ ឱ្យ​ព្រួយបារម្ភ​ផងដែរ​។ ក្រុមការងារ​បាន​នឹង​កំពុង​បន្ត​ការអង្កេត​តាមដាន យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​ក្នុង​កិច្ចការងារ​អភិរក្ស តំបន់ដីសើម​នេះ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង