ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្តរៀបចំសេណារីយោសម្រាប់ស៊ីហ្គេម

98

ភ្នំពេញ៖ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្តនាថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ និងទិសដៅការងារបន្ទាប់របស់សហព័ន្ធត្រៀមខ្លួន ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាមអំឡុងចុងខែវិច្ឆិកាខាងមុខនេះ។

លោកហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងបូកសរុបការងារឆ្នាំចាស់ ២០២០អ្វីដែល យើងអនុវត្តបានដូចជាការងារក្នុងប្រទេស និងក្រៅប្រទេសព្រមទាំងការប្រកួត ចំណែកទិសដៅបន្តនោះយើងមាន៥ចំណុចបន្តទៀត គឺបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស ឲ្យគ្រប់ចំនួនការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដូច្នេះយើងត្រូវកំណត់ចំនួនគណៈកម្មការបច្ចេកទេស លើអ្នកស្ម័គ្រចិត្ត ការប្រកួតផ្សេងៗ ។
លោកបានបន្តថាបន្ទាប់មកទៀត យើងត្រៀមបញ្ជូនក្រុមកីឡាក-រកីឡាការិនី អត្តពលកម្មទៅធ្វើការហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីប្រជែង យកមេដាយក្នុងការប្រកួតជាលក្ខណៈអន្តរជាតិនានា ពិសេសព្រឹត្តិការន៍ស៊ីហ្គេមលើទី៣១ នៅប្រទេសវៀតណាមនាចុងឆ្នាំនេះ និងស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សហព័ន្ធក៏ពង្រឹងវិន័យដល់ក្រុមកីឡាករ-កីឡាការិនី ឲ្យរក្សានូវគុណផលរបស់ខ្លួន កុំឲ្យធ្លាក់កំណត់ត្រាធ្លាក់ចុះ និងត្រៀមការ ប្រមូលផ្តុំកីឡាករ-កីឡាការិនីជម្រើសជាតិឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង