ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីស៊ន សៀវម៉ី ត្រូវបានព្រះមហាក្សត្រ តែងតាំងជាជំនួយការប្រធានព្រឹទ្ធសភា

73

ភ្នំពេញ៖កីឡាការិនីតេក្វាន់ដូស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាស នៃការប្រកួតកីឡាអាស៊ីដំបូងគេ របស់កម្ពុជាត្រូវបានព្រះមហាក្សត្រ នៃប្រទេសកម្ពុជា តែងតាំងជាជំនួយការសម្ដេចវិបុលសេនាភក្ដីសាយ ឈុំប្រធានព្រឹទ្ធសភាដែលមានថានៈជាអគ្គនាយក ។

នេះជាជំនួយការសម្ដេចប្រធានព្រឹទ្ធសភា ក្នុងនីតិកាលទី៤ ដោយពុំទទួលបានប្រាក់បំណាច់មុខងារឡើយ ។ កីឡាការិនីស៊ន សៀវម៉ី ជាម្ចាស់មេដាយមាសស៊ីហ្គេម និងជាម្ចាស់មេដាយមាសអាស៊ី មិនតែប៉ុណ្ណោះ កីឡាការិនីរូបនេះធ្លាប់ចូលរួមប្រជែងយកកៅអី សម្រាប់ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងរីយ៉ូ នៃប្រទេសប្រេស៊ីល បានដោយជោគជ័យ ។

កីឡាការិនីរូបនេះ​ មានបងប្អូនចំនួន៣រូប ដែលភ្ជាប់ខ្លួនជាមួយនឹងកីឡា ។ ស៊ន អេលីតដែលជាអតីតអ្នកប្រដាល់សាកល និង ជាកីឡាករតេក្វាន់ដូមួយរូបដែរនោះ ពេលនេះបានក្លាយជាម្ចាស់ក្លិបប្រដាល់គុនខ្មែរ ដ៏ល្បីល្បាញមួយ គឺក្លិបប៉ែន កាក់គុនខ្មែរ ។ កីឡាការិនីស៊ន ដាវីន ដែលជាបងស្រីរបស់កីឡាការិនីស៊ន សៀវម៉ី ក៏ជាកីឡាការិនីតេក្វាន់ដូ ក៏មានឈ្មោះបោះសម្លេងមួយរូប ដែលធ្លាប់ប្រជែងបានមេដាយមាស ពីការប្រកួតកីឡាស៊ីហ្គេមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង