ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន!

56

ភ្នំពេញលោកឡូ ភារម្យ អធិការរងប៉ូលិសខណ្ឌច្បារអំពៅ ទទួលបន្ទុកការងារបង្រ្កាបគ្រឿងញៀនបានអោយដឹងថា ករណីជួញដូរគ្រឿងញៀនក្នុងនោះដោយចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ជាមួយគ្រឿងញៀន២០កញ្ចប់កាលពីម៉ោងជិត២យប់កណ្ដាលអាធ្រាត្រនៅថ្ងៃទី ០៣ ខែ កុម្ភះ ឆ្នាំ២០២១នេះដោយកំលាំងសមត្ថកិច្ចប៉ូលិសជំនាញផ្នែកគ្រឿងញៀនសហការជាមួយប៉ូលិសប៉ុស្តិ៍ព្រែកឯង នៃអធិការខណ្ឌច្បារអំពៅរាជធានីភននំពេញ។

លោកអធិការរងប៉ូលិសខណ្ឌច្បារអំពៅឡូ ភារម្យបានអោយដឹងថាដោយចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់នៅត្រង់ចំណុចមុខដីឡូត៍គ្មានលេខ មួយកន្លែងតាមបណ្ដោយផ្លូវលំ នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញពីបទ :ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកអធិការរងឡូ ភារម្យបានអោយដឹងទៀតថាជនសង្ស័យទី១ឈ្មោះ សឹម វិច្ឆិកា ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញនិងទី២- ជនសង្ស័យឈ្មោះ ពេញ សេត ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។
ដកហូតបានវត្ថុតាងរួមមាន :ម៉ូតូ០១គ្រឿងម៉ាក suzuki viva ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Z-3078 និងទូរស័ព្ទដៃ០១គ្រឿងម៉ាក vivo ពណ៌ឈាមជ្រូកនិងក្រាមពណ៌សរថ្លាចំនួន ២០ ​កញ្ចប់ (១៩កញ្ចប់ង់តូច និង ០១កញ្ចប់ថង់ធំល្មម) ៕

អត្ថបទដែលជាប់ទាក់ទង