ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសបញ្ចប់ការចរចារជាផ្លូវការ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ CKFTA

71

កូរ៉េខាងត្បូង៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ CKFTA ត្រូវបានប្រកាសបញ្ចប់ការចរចារជាផ្លូវការ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ហើយនឹងអនុវត្តនីតិវិធីក្នុងស្រុករៀងខ្លួន សម្រាប់ចុះហត្ថលេខាកិច្ចព្រមព្រៀងទ្វេភាគីនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលឆ្នាំ២០២១ខាងមុខនេះ។

   ឯកអគ្គរាជទូតកម្ពុជា និងសហការី បានចូលរួមជាអធិបតីជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លោកស្រី Yoo Myung-hee ដំណាលគ្នាជាមួយសមភាគីកម្ពុជា លោក ប៉ាន សូរស័ក្តិ ដែលបានប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចា CKFTA តាមរយៈប្រព័ន្ធវីដេអូ។

   សមិទ្ធផលផ្លែផ្កាដ៏សំខាន់នេះត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្ដេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី Moon Jae-in ហើយដែលការចរចាជាផ្លូវការបានចាប់ផ្ដើមកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

  កិច្ចព្រមព្រៀងនេះមានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែទូលំទូលាយ ផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ចសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លើសពីនេះទៀត នឹងអាចជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបានឆាប់រហ័ស ក្នុងកំឡុងពេល និងក្រោយកូវីដ១៩៕

 

អត្ថបទដែលជាប់ទាក់ទង